Latest Movie :
Recent Movies

Killer Karaoke Cambodia សប្តាហ៍ទី២ មានវិញ្ញាសាថ្មី សើចចុកពោះទៀតហើយ (មានវីដេអូ)

កម្មវិធី​ Killer Karaoke Cambodia បានចាក់ផ្សាយកាលពីយប់មិញនេះ នៅក្នុងរដូវកាលទី១ សប្តាហ៍ទី២ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ មិនខុសគ្នាប៉ុន្មានពីសប្តាហ៍មុននោះដែរ ដែលបេក្ខជន បេក្ខនារី ចូលរួមលេងនៅក្នុងហ្គេមនេះ តម្រូវឲ្យជម្នះឧបសគ្គ និងការភ័យខ្លាច ដោយត្រូវបន្តការច្រៀងជាប់រហូតមិនឲ្យឈប់ ដើម្បីធ្វើឲ្យទស្សនិកជនពេញចិត្ត បោះឆ្នោតជូន និងអាចបន្តទៅកាន់វគ្គបន្ទាប់ និងផ្តាច់ព្រ័ត៕ ចង់ដឹងសប្តាហ៍ទី២នេះ អាចធ្វើឲ្យអ្នកសើចរឹងពោះ ដូចសប្តាហ៍មុនឬអត់ សូមទស្សនាជាមួយជាមួយគ្នា







Angkor Wat (Khmer: អង្គរវត្ត or "Capital Temple") is a temple complex in Cambodia and the largest religious monument in the world. It was originally founded as a Hindu temple for the Khmer Empire, gradually transforming into a Buddhist temple toward the end of the 12th century.[1] It was built by the Khmer King Suryavarman II[2] in the early 12th century in Yaśodharapura (Khmer: យសោធរបុរៈ, present-day Angkor), the capital of the Khmer Empire, as his state temple and eventual mausoleum. Breaking from the Shaiva tradition of previous kings, Angkor Wat was instead dedicated to Vishnu. As the best-preserved temple at the site, it is the only one to have remained a significant religious center since its foundation. The temple is at the top of the high classical style of Khmer architecture. It has become a symbol of Cambodia,[3] appearing on its national flag, and it is the country's prime attraction for visitors. Angkor Wat combines two basic plans of Khmer temple architecture: the temple-mountain and the later galleried temple. It is designed to represent Mount Meru, home of the devas in Hindu mythology: within a moat and an outer wall 3.6 kilometres (2.2 mi) long are three rectangular galleries, each raised above the next. At the centre of the temple stands a quincunx of towers. Unlike most Angkorian temples, Angkor Wat is oriented to the west; scholars are divided as to the significance of this. The temple is admired for the grandeur and harmony of the architecture, its extensive bas-reliefs, and for the numerous devatas adorning its walls. The modern name, Angkor Wat, means "Temple City" or "City of Temples" in Khmer; Angkor, meaning "city" or "capital city", is a vernacular form of the word nokor (នគរ), which comes from the Sanskrit word nagara (नगर).[4] Wat is the Khmer word for "temple grounds" (Sanskrit: वाट vāṭa ""enclosure").[5]

តិចច្រឡំ ថានាងជាតារា តាមពិត ជាប៉ូលីសស្រី រូបស្រស់ ចាប់ចោរ ទេណា!


កូរ៉េខាងត្បូង៖ ប៉ូលីសស្រីម្នាក់ ត្រូវបានគេដាក់ងារ ជាប៉ូលីសស្រី ស្រស់ស្អាតបំផុត ប្រចាំប្រទេសកូរ៉េ ដោយសារតែ រូបសម្រស់ ដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ របស់នាង។ នាង Kim Miso ជាប៉ូលីសស្រី វ័យក្មេងម្នាក់ ដែលមានរូបសម្ផស្សស្រស់ស្អាត គួរឲ្យស្រឡាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ ដោយសារតែ​សម្រស់ ដ៏ស្រស់សោភា របស់ប៉ូលីសស្រី រូបនេះហើយ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ភ្លឹក និងសរសើរ ដល់រូបនាងយ៉ាងខ្លាំង។ ​​​​​​គួរបញ្ជាក់ផងដែរ Kim Miso ធ្លាប់ជាអតីតតារាម៉ូដែល ប្រចាំទស្សនាវដ្តី Maxim ហើយក៏ធ្លាប់ ឈរឈ្មោះជា បរវកញ្ញា Maxim ក្នុងឆ្នាំ២០១៤ ទៀតផង។ ទោះជាយ៉ាងណា​ នាងបានផ្លាស់ប្តូរការងារ របស់នាង ក្នុងឆ្នាំ២០១៥ មកធ្វើជាប៉ូលីសស្រី ទៅវិញ រហូតជាប់ងារជា "ប៉ូលីសស្រីស្រស់ស្អាតបំផុត ប្រចាំប្រទេសកូរ៉េ" ទៀតផង។ ចង់ដឹងថា ប៉ូលីសស្រីម្នាក់នេះ ស្រស់ស្អាតប៉ុណ្ណា តោះក្រឡេកមើលវីដេអូរូបថត របស់នាងទាំងអស់គ្នា៖

ស្ពានដ៏ខ្ពស់ សែនរន្ធត់មួយ ធ្វើឲ្យអ្នកដំណើរ ឃើញហើយទន់ជង្គង់ លែងហ៊ានដើរឆ្លង(មានវីដេអូ)


ចិន៖ វាមិនមែនជារឿងធម្មតានោះទេ ដែលស្ពានមួយខ្សែ បានធ្វើឲ្យមនុស្ស ជាច្រើន ចុះចាញ់វា និងបានធ្វើឲ្យអ្នកដំណើរ ជាច្រើនទន់ ជង្គង់ភ្លាមៗ លើកជើងដើរទៅ មុខលែងរួច ក្រោយពីបានដើរ លើស្ពាននោះបាន បន្តិចរួចមក។ យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា​ ស្ពានដ៏អស្ចារ្យមួយនេះគឺ ជាប្រភេទស្ពាន កញ្ចក់ថ្មីមួយ​ ដែលទើបនឹងសាងសង់ រួច ហើយបើកឲ្យដំណើរការ នាពេលថ្មីៗនេះ នៅឯខេត្ត ហួណាន របស់ប្រទេសចិន។ ស្ពានមួយនេះមានប្រវែង ដល់ទៅ ២៩៩ម៉ែត្រ និងមានកម្ពស់ ១៧៩ម៉ែត្រ នៅពីលើជ្រលងជ្រោះដ៏ ជ្រៅសន្លឹម។ បើតាមការបញ្ជាក់ បន្ថែមបានឲ្យដឹងថា កាលដើមឡើយ វាគឺជាស្ពានដែលធ្វើ ពីឈើធម្មតាប៉ុណ្ណោះ តែក្រោយមក ក៏មានការកែប្រែ ស្ពាននេះឲ្យក្លាយទៅជា ស្ពានដ៏អស្ចារ្យ និងគួរឲ្យស្រៀវ ដោយក្រុមវិស្វករ ១១នាក់ ក្នុងការប្តូរវា ឲ្យទៅជាស្ពានមួយ ក្រាលទៅដោយ កញ្ចក់នៅខាងក្រោម ដែលអាចមើលឃើញ យ៉ាងច្បាស់នូវទិដ្ឋភាព នៃជ្រោះដ៏ជ្រៅនៅខាងក្រោម ហើយវាក៏ជាចំណុច ដ៏ពិសេសមួយ ធ្វើឲ្យមនុស្សជាច្រើនមាន អារម្មណ៍ថាព្រឺក្បាល តែម្តង។ ក៏គួរបញ្ជាក់ផងដែរថា ក្រោយពីស្ពានដាក់ ដំណើរការឲ្យប្រើប្រាស់ ក៏មានក្រុមអ្នកទេសចរ ជាច្រើននាក់ សាកល្បងដើរកាត់ស្ពានមួយនោះ តែក្រោយមកពួកគេ ភាគច្រើន ត្រូវទន់ជង្គង់ដួល អង្គុយស្ងៀមនៅលើនោះ ដើរទៅមុខលែងរួច តែម្តងក៏ព្រោះតែ ទិដ្ឋភាពនៅខាងក្រោម ធ្វើឲ្យពួកគេរន្ធត់ ខ្លាចលែងហ៊ានដើរ តទៅទៀត៕ 
តោះទៅមើលវីដេអូអំពីរូបភាពទាំងអស់គ្នា ថាតើអ្នកទេសចរទាំងនោះ មានសកម្មភាពបែបណា នៅពេលដើរលើ ស្ពានដ៏គួរឲ្យស្រៀវមួយនេះ៖

ពេលទំនេរពីសិល្បៈ លោកប៉ែន ចំរុងដើរលក់មុំាបន្ថែម (មានវីឌីអូ)



ចូលរួមធ្វេីអំពេីល្អក្នុងសង្គម



ស្រវឹង​រហូត​នោម​ដាក់​ខោ ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ជេរ​ប៉ូលិស​កប់ៗ​មាត់(មានវីដេអូ)



បាត់ដំបង ៖ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ​លោក​ព្រះរាជអាជ្ញា​រង​សង់ សុ​យុ​ទ្ធា​រា​ បាន​ដឹកនាំ​កម្លាំង​ ដោយ​ក្នុង​នោះ​មាន​លោក​ឧត្ដមសេនីយ៍​ស្នងការ​រង ជេ​ត វណ្ណ​នី​ លោក​អធិការ ពេជ្រ សា​រ៉ែ​ន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះទៅ​ចំណុច​ផ្ទះ​ស្ត្រី​ដែល​បាន​ជេរប្រមាថ​ដល់​ សមត្ថកិច្ច​យ៉ាង​កប់ៗ​មាត់ ដើម្បី​សម្រេច​កាត់​សោ​ផ្ទះ និង​នាំ​យក​រថយន្ត​ដែល​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​សំពៅ​លូន​ជា​បណ្ដោះអាសន្ន​បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​យក​រថយន្ត​ទៅ ​លាក់ទុក​ក្នុងផ្ទះ​នេះ ​ហើយ​បាន​ចាក់សោ​គេចខ្លួន​មិន​ព្រម​ចេញមុខ​មក​ទទួលខុស​ត្រូវ​លើ​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាង​បាន​បង្ក​ប្រកបដោយ​ភាព​ស្រវឹង​នោះ​ឡើយ។​
បើ​តាម​ប្រភពច្បាស់ការ​មួយ​បាន​និយាយ​ថា ស្ត្រី​រូប​នេះ​គឺជា​ស្ត្រី​មេម៉ាយ ​ដែល​មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​កំពង់ចាម ដោយ​បាន​មក​រស់នៅ​ទីនេះ​ប្រហែល​កន្លះ​ឆ្នាំ​ហើយ ដោយ​បាន​ប្រកប​មុខរបរ​កែ​សម្ផស្ស​ផង និង​រកស៊ី​ផង ដោយ​អស់លោក និង​មន្ត្រី​ធំៗ​នៅ​ក្នុង​តំបន់​នេះ​គឺ​នាង​ស្គាល់​ទាំង​អស់ ហើយ​ឧស្សាហ៍​ជួបជុំ​ផឹកស៊ី​ជាមួយគ្នា​ថែមទៀត ដូចជា​ចេញទៅ​ផឹក​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឬក៏​នៅ​ក្នុង​ស្រុក​សំពៅ​លូន​នេះ​តែម្ដង ដោយ​នាង​មាន​ការ​ពាក់ព័ន្ធ​រឿង​ស្នេហា​ជា​មួយ​នឹង​មន្ត្រី​យោធា​ម្នាក់​ដែល​ មាន​នាទី​នៅ​ក្នុង​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ និង​ឈរ​ជើង​នៅ​ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី​នេះ​តែម្ដង ដោយ​មនុស្ស​ម្នាក់​នេះ​ហើយ​ដែល​បាន​ចេញ​មុខ​កាង​កាលពី​យប់​ថ្ងៃ​បង្កហេតុ​ នោះ​ ដើម្បី​ឲ្យ​នាង​យក​រថយន្ត​មក​លាក់​ទុក​បែបនេះ។​

លោក​ស្នងការ​រង​បាន​សង្កត់​ធ្ងន់​ថា ប្រការ​ដែល​លោក​ព្រះរាជអាជ្ញា​ធ្វើបែបនេះ​គឺ​តម្រូវ​ឲ្យ​ស្ត្រី​ដែល​មាន​ ឈ្មោះ សូ ដា​ម៉ុ​ន នេះ​ចូល​ខ្លួន​មក​ដោះស្រាយ​នៅ​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ត្រី​រូប​នេះ​ប្រហែលជា​កំពុង​សំងំ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មិន​ទាន់​ហ៊ាន​ចេញមុខ​មក​នោះ​ឡើ​យ៕

ភូមិអត់មនុស្សនៅ | Phum Ort Mnus Nov



សព​​ក្មេង​ស្រី​ម្នាក់​ស្លាប់​៤​ថ្ងៃ​​​​​​មិន​​ធុំ ក្លិន​ស្អុយ ធ្វើ​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ពេញ​​ ក្រុង​សៀមរាប (មានវីដេអូ)



ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៣ ​កញ្ញា ​នេះ ​​ចៅសង្កាត់ និង​គណៈកម្មការ​អាចារ្យ វត្ត​សម្រេច​ ឲ្យ​បូជា​​ សព​​នារី​ម្នាក់​ហើយ ក្រោយ​ពី​ក្រុម​ គ្រួសារ​ហៅ​គ្រូអាចារ្យ​ មក​អន្ទង​ព្រលឹង មក​វិញ ​និង​ក្រោយ​ពី​ការ​ ពិនិត្យ​របស់​ក្រុម​គ្រួ​សារ បាន​បញ្ជា​ក់ថា គាត់​បាន​ ស្លាប់​នោះ ខណៈ​ដែល​ សពនារីម្នាក់​នេះ​បាន​ ស្លាប់​​រយៈពេល​៣​ ថ្ងៃ​មក​ហើយ ដោយ​ពុំ​មាន​​ធុំ​ក្លិន​ស្អុយ និង​ខ្លួនប្រាណ​ ឡើង​រឹង​នោះ​ទេ ធ្វើ​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ពេញ​ ក្រុង​សៀមរាប​នាំ​គ្នា​ មក​ចោមរោម​មើល​ ។​
តាម​ប្រភព​ពី​ក្រុម​គ្រួ​សារ បាន​ប្រាប់​ថា សព​ក្មេង​ស្រី​​ខាង​លើ​ ឈ្មោះ​ ចាន់ សុភា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជា​កូនកំព្រា ហើយ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​ កាលពី​វេលា​ ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​កញ្ញា ​​២០១៥ ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្តសៀមរាប​ ដោយ​បន្សល់​ ទុក​​ប្អូនស្រី​២​នាក់​ ម្នាក់​អាយុ​១៥​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​ ៧​ឆ្នាំ ព្រោះ​សព​ក្មេង​ស្រី​នេះ​ ត្រូវ​បាន​ឆ្កែឆ្កួត​ ខាំ​អស់​រយៈពេល​ ៣​ឆ្នាំ​មក​ហើយ ​។ ឥឡូវ​សព​​​នេះ ត្រូវ​បាន​ដឹក​ចេញ ពី​មន្ទីរពេទ្យ​យក​ មក​តម្កល់​ទុក​នៅ​ វត្ត​ព្រិ​ន្ទ ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ។
តាម​ប្រភព​ពី​ខាង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ​បាន​បញ្ជាក់​ប្រាប់​ថា គាត់​បាន​ស្លាប់​ កាលពី​វេលា​ ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ កញ្ញា ​ហើយ ប៉ុន្តែ​សរី​រា​ង្គ​កាយ​ នៅ​ទន់​ខុស​ប្លែក​ពី​ អ្នក​ស្លាប់​ធម្មតា មក​ដល់​ថ្ងៃ​នេៈ​ គឺ​មាន​រយៈពេល​៤​យប់​ ៤​ថ្ងៃ​ហើយ ដៃជើង​នៅ​ ទន់​ធម្មតា ហើយ​ក្នុង​ខ្លួន​​ក្មេង​ ស្រី​​​មាន​អាកា​រៈ​ មិនធុំ​​ក្លិន​អ្វី​ទេ ដូច​មនុស្ស​ដេក​លក់​ធម្មតា ​។ ​ប្រភព​ពី​គ្រូពេទ្យ​ បាន​បន្ត​ថា ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ បាន​ប្រាប់​ឱ្យ​ក្រុម​គ្រួសារ​ ដឹក​យក​ទៅ​ធ្វើបុណ្យ​នោះ ស្រាប់តែ​មាន​ បងប្អូន​ប្រាប់​​​ថា មិន​ស្លាប់​ទេ​រ​ហូត​មក​ដល់​ថ្ងៃ​ទី​២២ ​កញ្ញា​ ហើយបែរជា​ ចង​មុង​ឱ្យ​ដេក​ដូច​មនុស្ស​ដែល​នៅ​ រស់​ទៅ​វិញ​ ។
គណៈកម្មការ​អាចារ្យវត្ត​ព្រិ​ន្ទ​ បាន​ប្រាប់​ឱ្យ​បូជា​តាំងពី​​ថ្ងៃស្លាប់​ភ្លាម​ៗ​មក​ម្ល៉េះ តែ​ដោយ​ឃើញ​ សព​នោះ​មិន​​ធុំ​​ក្លិនស្អុយ និង​នៅ​មាន​សភាព​ទន់ ទើប​លោក​ចៅសង្កាត់​ មិន​អនុញ្ញាត​ឱ្យ​បូជា​​​នោះ​ទេ រង់ចាំ​​មើល​ ថា​តើ​សព​នោះ​ស្លាប់​មែន ឬ​យ៉ាងណា​ ។
លោក​អាចារ្យវត្ត ​បានឱ្យ​ដឹង​ថា សព​នេះ​នឹង​ត្រូវ​បូជា​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ​កញ្ញា​ នេះ​ហើយ ​ក្រោយ​ពី​ ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ និង​ក្រោយ​ពី​ការ​ អន្ទង​ព្រលឹង​ហៅ​រួច​ មក​ឃើញ​ថា ​ស្លាប់​​ពិត​​ប្រាកដ​មែន​ ។
ជុំវិញ​ករណី​ខាង​លើ​​នេះ​ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ ​បានឱ្យ​ដឹង​ថា សព​នេះ​លោក​ បានឱ្យ​ខាង​ គ្រូពេទ្យ​ពិនិត្យ​មើល ដោយ​ពេទ្យ​បញ្ជា​ក់ ថាស្លាប់ហើយ ​ព្រោះ​បេះដូង​អត់​​ដំណើរការ ប៉ុន្តែ​គ្រាន់​ មិន​​ធុំ​​ក្លិនស្អុយ និង​មាន​សភាព​ទន់​ ទើប​លោក​ចេះ​តែ​ ឱ្យ​តម្កល់​ទុក​រយៈ ពេល​៣​ថ្ងៃ ហើយ​គិត​មក​ដល់​ ថ្ងៃនេះ​មាន​រយៈ​ពេល​៤​ថ្ងៃ​ហើយ ទើប​លោក​​សម្រេច​ឱ្យ​ខាង​គណៈ កម្មការ​ អាចារ្យវត្ត​យកទៅ​បូជា​ នៅ​រសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា​ នេះ​ ដោយ​បញ្ជាក់​ថា មនុស្ស​នេះ​ពិតជា​ស្លាប់​ ហើយ ​៕


Jurassic World



Download

Genre:Action, Sci-Fi
Country:United States
Language:English
Director:Colin Trevorrow
Cast:Chris Pratt, Bryce Dallas Howard, Vincent D'Onofrio, Ty Simpkins, Nick Robinson, Omar Sy, B. D. Wong, Irrfan Khan,
Release:29-05-2015
Duration:02:04
22 years after the original Jurassic Park failed, the new park (also known as Jurassic World) is open for business. After years of studying genetics the scientists on the park genetically engineer a new breed of dinosaur. When everything goes horribly wrong, will our heroes make it off the island? Jurassic World - Official Trailer (HD)

ទោះបីធ្លាប់​ឈ្លោះ​គ្នា​បែក​ផ្សែង ក៏ PeyPeyDy នៅ​តែ​ចង់​តែង​ខ្លួន​ដូច ពេជ្រ សោភា (មានវីដេអូ)



ភ្នំពេញ៖ ថ្វីដ្បិតតារាចម្រៀង ចាស់វស្សាប្រចាំ ក្នុងផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ធ្លាប់មានជម្លោះបែកផ្សែង ជាមួយតារា Facebook ល្បី PeyPeyDy ដែលកំពុងតែវិវឌ្ឍន៍ខ្លួន មកជាតារាសម្ដែង រហូតដល់បែកអូរហូរជាស្ទឹង ដឹងដល់មហាជនទូទាំងប្រទេសក្ដី ប៉ុន្តែពួកគេហាក់មិនទាន់ អស់អាល័យ ជាមួយនឹងអនុស្សាវរីយ៍ រស់នៅជាមួយគ្នាជាង២ឆ្នាំ ទោះបីមិនអាចត្រឡប់មក ជានាគ្នាវិញក៏ដោយ។ ថ្មីៗនេះតារាសម្ដែង PeyPeyDy ត្រូវបានគេប្រទះឃើញ រូបភាពជាច្រើនសន្លឹក បង្ហោះឡើងក្នុង Facebook ដែលស្ទីលតុបតែងខ្លួន របស់តារាសម្ដីញែកៗ រូបនេះ ស្រដៀងទៅនឹង តារាចម្រៀង ពេជ្រ សោភា ហើយហាក់បង្ហាញសញ្ញាថា PeyPeyDy នៅតែមានចិត្តនឹកដល់ ពេជ្រ សោភា ដដែល។ គេនៅចាំបានថា តារា Facebook ល្បី PeyPey Dy ដំបូងឡើយ គ្រាន់តែជាអ្នកគាំទ្រ ពេជ្រ សោភា ម្នាក់ប៉ុណ្ណោះ ដោយនិស្ស័យត្រូវគ្នា ក៏លើក PeyPeyDy លើសពីអ្នកគាំទ្រ រហូតក្លាយជាបងប្អូនក្រៅខោ និងរួមរស់ផ្ទះជាមួយគ្នា រហូតដល់ទៅ២ឆ្នាំ ។ មុនតារាហ្វេសបុក PeyPeyDy ក្លាយជាអ្នកគាំទ្រ តារាចម្រៀង ពេជ្រ សោភា គេជួបប្រទះរឿងកំសត់ៗ ស្ទើរមិនគួរឲ្យជឿ មានទាំងធ្លាប់ លូនកាត់បន្លាលួស ដើម្បីបានជួបតារាចម្រៀង ពេជ្រ សោភា ផ្ទាល់ ជាលើកដំបូង ។ អ្វីៗមិនអាចស្ថិតស្ថេរ ក្រោយពីផ្ទុះជម្លោះ ដ៏ស្រួចស្រាល និងបានចេញមុខហែកហួរគ្នា យកត្រូវរៀងៗខ្លួនមក ត្រូវបានគេសង្ស័យថា ជម្លោះនេះ អាចមានជនទី៣ ជាអ្នកចាំចាក់រុកឲ្យអ្នកទាំងពីរ មើលមុខគ្នាមិនចំ រហូត PeyPeyDy ត្រូវវេចបង្វិច ចុះចេញពីផ្ទះ ពេជ្រ សោភា ទាំងយប់។ យ៉ាងណាក៏ដោយ មហាជន ជាច្រើនចង់ឲ្យអ្នកនាក់ទាំងពីរបញ្ចប់ជម្លោះ និង ត្រូវគ្នាវិញ តែវាជារឿងដែលមិនអាចត្រឡប់វិញបាន ពោលអ្នកទាំងពីរ គ្មានថ្ងៃត្រូវរ៉ូវគ្នាវិញទេ។ ប៉ុន្តែរឿងចម្លែក គេនៅសង្ស័យថា ហេតុអ្វីបានជា តារាFacebook ល្បី PeyPey Dy មានទំរង់មុខ ដូចតារាចម្រៀង ពេជ្រ សោភា ពេលតែងខ្លួនធ្វើជាមនុស្សស្រី ព្រោះក្រឡេកមើលមួយភ្លែត អ្នកទាំងពីមានមុខមាត់ដូចគ្នា ស្ទើរតែ៨០ភាគរយ ។ នេះអាចមកពីការចូលចិត្ត ពេជ្រ សោភា ពីសំណាក់តារា Facebook លោក PeyPey Dy ដែលមានជាច្រើនឆ្នាំ រហូត បានក្លាយជាទង្វើ មិនអាចលុបចេញ ពីរការចងចាំបាន នាំឲ្យពេលតុបតែងខ្លួនម្ដងៗ មានទំនោរ ទៅរកស្ទីលដូចតារាចម្រៀងស្រី ពេជ្រ សោភា ៕

ធានាថាឃើញហើយ ប្លែកភ្នែក ជាមួយសម្រស់តារាស្រីខ្មែរ ស្ទាយពាក់វ៉ែនតា បែប Cute គួរឲ្យស្រលាញ់ (រូបភាព)



Pyus Chivit Knong Plerng Sronggream ព្យុះជីវិតក្នុងភ្លើងសង្គ្រាម Promo



Kom nom Krosa គំនុំគ្រួសារប្រហារស្នេហ៍៌ PROMO(ស្អប់ណាស់ស្រឡាញ់ណាស់)



របៀប unjailbreak (បំបាត់ Cydia) ដោយ​មិន​ចាំបាច់​ត្រូវ Restore ជា​មួយ​នឹង Cydia Impactor

កាលពីម្សិលមិញ​នេះ លោក Jay Freeman (Saurik) ដែល​ជា​ស្ថាប​និក Cydia បាន​ចេញ​នូវ tweak មួយ​ដែល​មាន ឈ្មោះ​ថា Cydia Impactor សម្រាប់ធ្វើការ unjailbreak ទៅលើ iPhone/iPad/iPod Touch ដោយមិនចាំបាច់ ត្រូវធ្វើការ restore ឡើយ បានន័យថា បើសិនជាអ្នក ចង់លុបសម្អាត iDevice របស់អ្នកនោះ អ្នកគ្រាន់តែតម្លើង tweak ខាងលើតែប៉ុណ្ណោះ បានហើយ មិនចាំបាច់ត្រូវ restore iDevice របស់អ្នកឡើងវិញទេ។
Cover
ដូចនេះដើម្បី អាចលុបបាន សូមអាន អំពីរបៀបតម្លើង ដូចខាងក្រោម អោយយល់ច្បាស់ ជាមុនសិន សឹមចាប់ផ្តើមអនុវត្ត !!
កំណត់សម្គាល់៖
  • Cydia Impactor គឺសម្រាប់តែ iOS 8.3 និង iOS 8.4 តែប៉ុណ្ណោះ
  • អាចប្រើប្រាស់ លើស្មាតហ្វូន iDevice ទាំងអស់ លើកលែងតែ iPod Touch 6
  • នេះគ្រាន់តែជា ជំនាន់ beta ទេ
របៀបលុប៖

  • ជាដំបូងសូមចូលទៅកាន់ Cydia រួចធ្វើការ ស្វែងរក និងតម្លើង Cydia Impactor1
  • បន្ទាប់មកទៀត សូមធ្វើការ backup ទិន្នន័យរបស់អ្នក ទៅកាន់ iTune ឬ iCloud ជាមុនសិន
  • ក្រោយមកទៀត សូមធ្វើការបិទមុខងារ Find My iPhone នៅក្នុង Settings > iCloud > Find My iPhone
  • ត្រូវប្រាកដថា ស្មាតហ្វូនរបស់អ្នក មានថាមពលថ្ម ចាប់ពី 50% ឡើងទៅ
  • ឥឡូវបើក Cydia Impactor នៅលើ Homescreen
  • ចុចលើ “Delete all data and unjailbreak device” នៅខាងក្រោមគេបង្អស់ បន្ទាប់មកទៀត សូមចុច “Delete All”2
  • រង់ចាំដល់វាដំណើរការចប់ ជាការស្រេច3
  • នៅពេលវាដំណើរការចប់ ទិន្នន័យផ្សេងៗ ដែលមាននៅក្នុង ស្មាតហ្វូនរបស់អ្នក នឹងត្រូវបាន សម្អាតចោល តែម្តង ហើយវានឹង​ តម្រូវអោយអ្នកត្រូវ Setup Device របស់លោកអ្នក ឡើង​វិញ។5
  • ដើម្បីអោយកាន់តែច្បាស់ អំពីវិធីសាស្រ្តខាងលើ សូមទស្សនាវីដេអូខាងក្រោមនេះ៖
នេះគឺពិតជា វិធីដ៏ល្អមួយដែល អ្នកប្រើប្រាស់ iDevice គ្រប់រូបគួរតែ យល់ដឹង ហើយអាច អនុវត្ត​ដោយ​ខ្លួន​ឯង បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ ត្រូវធ្វើការ restore តាមរយៈកុំព្យូទ័រឡើយ ម្យ៉ាង​វិញ​ទៀត វិធីសាស្រ្តនេះ ក៏អាចជួយសន្សំសំចៃ ថវិការរបស់អ្នក ថែមទៀតផង ដោយមិនចាំបាច់ យកទៅ​អោយ​ជាង តម្លើងអោយ។ កុំភ្លេចចែករំលែក វិធីសាស្រ្តនេះ ទៅកាន់មិត្តភក្តិ របស់អ្នកផងណា!!

ប្រិយមិត្ត​ដែល​ប្រើប្រាស់ iPhone 4s សូមកុំ Update ទៅ​កាន់ iOS 9 អី!!! (អាន​បន្ថែម)

iOS 9 បានបញ្ចេញ ជាផ្លូវការហើយ ទោះជាយ៉ាងណា iPhone 4s វានៅតែអាចធ្វើការ Update ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការនេះបាន ដើម្បីទទួល បានមុខងារថ្មីៗ ជាច្រើន ពីប្រព័ន្ធប្រតិបត្តិការ iOS 9។ យើងអាចនិយាយបាន ថាអ្នកប្រើប្រាស់ iPhone 4s ជាអ្នកដែលមាន សំណាងអាចធ្វើការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 បាន ដែលទទួល បានបទពិសោធន៍ ថ្មីជាច្រើន និង កំណែប្រែកំហុសឆ្គងផ្សេងៗ នៅលើប្រព័ន្ធប្រតិបត្តិការមុនៗ សម្រាប់ iPhone 4s ដែល Apple មិនទាន់បានបោះបង់ចោល។
1
ក្រឡេកមកមើល ការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 វិញម្តង មានប្រិយមិត្តជាច្រើន សួរនាំមកកាន់ ខេមបូ អំពីការ Update ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការ iOS 9 សម្រាប់ iPhone 4s ថាតើគួរ Update ឬទេ? “ព្រោះអីវាជាឧបករណ៍ ជំនាន់ចាស់ វាអាចនឹងដើរយឺត” នេះបើយោងទៅ តាមមតិភាគច្រើន របស់ប្រិយមិត្ត ដែលបានបញ្ចេញមតិ។
week-11
បាទ! វាពិតជាដើរយឺតមែន បើយោងទៅ តាមការស្រាវជាវ ពីក្រុមការងារយើងខ្ញុំ តាមប្រភពផ្សេងៗ និង ការអនុវត្តន៍ដោយផ្ទាល់ ដោយសារតែ ប្រព័ន្ធប្រតិបត្តិការ iOS 9 វាមាន មុខងារច្រើនគួរសមដែរ ​និងដំណើរការ កម្មវិធីផ្សេងៗក៏ច្រើន ព្រោះ iPhone 4s បន្ទះឈីបរបស់ វាប្រភេទ A5 និង មានរ៉េមត្រឹមតែ 512MB​ ហើយណាមួយ iOS 9 ដែលបាន បញ្ចេញមកនេះ ស្ថិតនៅជំនាន់ ដំបូងបំផុត 9.0 ផង ដូចនេះវានៅ មានកំហុស ឆ្គងច្រើន ដែលវាក៏ជា មូលហេតុបណ្តាល ឲ្យ iPhone 4s នេះយឺតផងដែរ។ ប្រសិនបើ ប្រិយមិត្ត ដែលប្រើប្រាស់ iPhone 4s ហើយនៅតែ ចង់សាក រស់ជាតិ iOS 9 គប្បីរង់ចាំកំណែប្រែ នៃជំនាន់ក្រោយក៏ មិនយឺតពេលដែរ វានឹងអាចដំណើរការ ស្រួលជាង iOS 9.0 ក្នុងពេល បច្ចប្បន្ននេះ ហើយអាចនឹង មិនយឺតខ្លាំងនោះទេ។
2100
សរុបមក ចំពោះ ខេមបូ គិតថា ប្រិយមិត្តដែលប្រើប្រាស់ iPhone 4s និងមានបំណងចង់ធ្វើការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.0 នេះ សូមកុំធ្វើការ Update អី អ្នកអាចនឹងស្តាយក្រោយ ចំណែកឯប្រិយមិត្ត ដែលបាន Update រួចរាល់ហើយចង់ទម្លាក់មកវិញ សូមប្រញាប់ ធ្វើការ Restore មកកាន់ 8.4.1 ជាបន្ទាន់ ខណៈពេលនេះ Apple មិនទាន់បានបិទ 8.4.1 ឡើយ។
សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ iPhone 5 ឡើងទៅ អាចតម្លើងបាន ព្រោះអី iPhone 5 វាមានបន្ទះឈីប A6 និង រ៉េម 1GB ដូច្នេះវាអាចសមស្រប និង មុខងារច្រើនដែលមាននៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 9។ ប្រសិនបើអ្នកមានចម្ងល់ ឬ មតិផ្សេងៗ អាចធ្វើការ Comment នៅខាងក្រោមនេះ ក្រុមការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានរហ័សបំផុត!!!

តើមានអ្វីប្លែកជាមួយ P-Sand និង ដាលីស ក្នុងកម្មវិធីស្នេហ៍9តាមវិទ្យុ



លើ​លោក​នេះ​គឺ​ពិត​ជា​មាន​កម្មវិធី លួច​លេខ​សំងាត់ Wi-Fi មែន! ស្វែង​យល់​អំពី​វិធី​ការពារ​ទាំង​អស់គ្នា

នៅក្នុងយុគសម័យ អ៊ីនធឺណែតនេះ មនុស្សភាគច្រើន សុទ្ធតែបាន តម្លើងជាស្រេច នូវប្រព័ន្ធ អ៊ីនធឺណែត និង Wi-Fi នៅតាម គេហដ្ឋាន រៀងៗខ្លួន ដែលអាចជួយ អោយយើង ធ្វើការភ្ជាប់ ទៅកាន់ ពិភពលោក ទាំងមូល បានយ៉ាង ងាយស្រួល លឿនរហ័ស ហើយក៏ សន្សំសំចៃ ខ្ពស់ផងដែរ។ ជាទូទៅ ប្រព័ន្ធ Wi-Fi របស់ផ្ទះយើង គ្រប់គ្នា សុទ្ធតែមាន លេខសំងាត់ ដែលជួយ ការពារ មិនអោយ អ្នកដទៃ អាចប្រើ ប្រាស់បាន ក៏ប៉ុន្តែអ្នក ប្រហែលជា នៅមិនទាន់ ដឹងទេថា នៅលើលោកនេះ គឺពិតជា មានវិធី អាចលួចលេខ សំងាត់ Wi-Fi បាន ហើយថែមទាំង មានមនុស្ស ជាច្រើន កំពុងតែ ប្រើប្រាស់ ថែមទៀតផង។
cover
ម៉ាស៊ីន Wi-Fi ភាគច្រើន សុទ្ធតែប្រើប្រាស់ លេខសំងាត់ ជាប្រភេទ WPA2-PSK ហើយពាក្យថា PSK នៅខាង ចុងនោះ តំណាងអោយ ពាក្យ Pre shared key។ លេខសំងាត់ ប្រភេទនេះ អាចអោយ កម្មវិធី មួយចំនួន ចូលលួចយក លេខសំងាត់ បានយ៉ាងងាយ ស្រួលបំផុត ចំណាយពេល មិនលើស ពី​មួយនាទី នោះទេ។ ហេតុដូច្នេះហើយ ដើម្បីការពារ ម៉ាស៊ីន Wi-Fi របស់អ្នក អោយមាន សុត្ថិភាពខ្ពស់ នោះ សូមតាមដាន អំពីរបៀប ការពារ ជាមួយយើង ទាំងអស់គ្នា។ 
តម្រូវការ
  • មាន ទូរស័ព្ទ ថេប្លេត រឺកុំព្យូ័ទរ ដែលបានភ្ជាប់ ទៅកាន់ ប្រព័ន្ធ Wi-Fi របស់អ្នក (យល់ល្អ គួរប្រើប្រាស់ តាមកុំព្យូទ័រ)
  • ដោយសារមនុស្សភាគច្រើន ប្រើប្រាស់ ម៉ាស៊ីន Router ម៉ូឌែល TP-Link នោះ យើងនឹង ជ្រើសរើសវា យកមកបង្ហាញ ជាពិសេស។ (សម្រាប់ម៉ូឌែល ផ្សេង សូមមេត្តា Comment នៅខាងក្រោម យើងនឹងធ្វើ ការឆ្លើយតប អំពីវិធី)
របៀបការពារ

  • បើកកម្មវិធី Browser មួយឡើង ( Chrome, Firefox, Safari …) ហើយ វាយអាស័យដ្ឋាន នេះចូល http://168.0.1/ រឺ http://192.168.1.1/ រឺ http://tplinklogin.net/ រួចចុច Enter           
  • 1
  • វានឹងបង្ហាញក្រឡោន អោយយើង បំពេញឈ្មោះ​ User Name និង លេខសំងាត់។ សូមវាយឈ្មោះ User Name ដាក់ថា admin និង​ លេខសម្ងាត់ដាក់ admin ដូចគ្នា។ ក៏ប៉ុន្តែម៉ាស៊ីន Wi-Fi Router មួយចំនួន គឺមាន User Name និងលេខ សំងាត់ផ្សេង ហើយដើម្បីដឹង សូមពិនិត្យមើលក្រដាស ស្នាម នៅពេល ដែលក្រុមហ៊ុន អ៊ីនធឺណែត របស់អ្នក បានតម្លើងអោយ។
  • សូមចុចលើពាក្យ WPS ដែលស្ថិតនៅផ្នែកខាងឆ្វេង -> ចុច Disable WPS -> ហើយចុចលើពាក្យ Click Here ដែលស្ថិត នៅផ្នែក ខាងក្រោម ជាការស្រេច។2នៅពេលនេះ ម៉ាស៊ីន Wi-Fi Router របស់អ្នក នឹងមានសុវត្ថិភាព ខ្ពស់ជាង មុនហើយ មិនអាច អោយ អ្នកដទៃ ចូលលួចលេង បានទៀត នោះទេ។ ប្រសិនបើអ្នក មិនធ្វើការ បិទ WPS ទេ អ្នកដទៃ អាចចួល ធ្វើការ លួចលេង បានយ៉ាង ងាយស្រួល បំផុត ដោយប្រើប្រាស់ កម្មវិធីជាច្រើន មិនថានៅលើ ទូរស័ព្ទ រឺកុំព្យូទ័រនោះទេ។ ការ ការពារនេះ មិនត្រឹម តែបញ្ចៀស មិនអោយ អ្នកដទៃ លួចប្រើប្រាស់ ប្រព័ន្ធ អ៊ីនធឺណែត របស់អ្នក ដោយគ្មានការ អនុញ្ញាត នោះទេ ក៏ប៉ុន្តែ វាក៏ការពារ មិនអោយ អ្នកដទៃ អាចចូល ជ្រៀតជ្រែក លុកលុយ ឯកសារ របស់អ្នក ផងដែរ។
  • ហើយក៏សូមអភ័យទោសដែរ ដែលយើងមិនអាច បង្ហាញឈ្មោះ កម្មវិធីទាំង នោះបាន ព្រោះអីមនុស្ស មួយចំនួន អាចនឹង យកវា ទៅប្រើប្រាស់ ទៅលួចលេង Wi-Fi របស់អ្នក ដទៃបាន ដែលវា អាចជា រឿងដ៏ខុស ឆ្គងមួយ។

Killer Karaoke Cambodia, Session 01, Week 01, Part 02, នៅ ស៊ីនឿន, 19 Sep 2015



Killer Karaoke Cambodia, Session 01, ពេជ្រ ស៊ីកា, 09 Sep 2015



ចាប់ផ្តើម​ដាក់​ឲ្យ​អា​ប់​ដេត iOS9 ភា្លម មាន​បញ្ហា​បាត់!

Apple បានដាក់ឲ្យអាប់ដេត​ឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS9 នា​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ។ ហើយ​នៅ​ក្នុង​ពេល​ចាប់​ផ្តើម​ដំបូង អ្នក​អាប់​ដេត​ក៏​ជួប​បញ្ហា​កាត់​ផ្តាច់ដោយមិនដឹងមូលហេតុ នៅពេលដែលពួកគេ​កំពុងដោនឡូដ iOS9 តាមរយៈឧបករណ៍ iOS ផ្សេងៗ ដើម្បីធ្វើការដំឡើងតែបែរជាកាត់ផ្តាច់បែបនេះ។
1-cover
តាមប្រភពដដែល អាចបង្ហាញថា បញ្ហានេះពិតជាកើតឡើងពិតមែន ប៉ុន្តែពួកគេគ្មានរបាយការណ៍ច្បាស់​លាស់ណា​បង្ហាញថានេះ កើតឡើងមកពីអ្វីឡើយ តែគេអាចសន្និដ្ឋានបានថា នេះអាចបណ្តាលមកពី មាន​ចំនួនអ្នកដោនឡូដច្រើនពេក ដូចនេះ អាចមានបញ្ហាកាត់ផ្តាច់បែបនេះក៏ថាបាន។
2
សំរាប់មិត្តអ្នកអាន នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រើប្រាស់ iOS ចង់អាប់ដេតឡើង iOS9 គួរតែអាប់​ដេត​តាមរយៈកុំព្យូទ័រ ដែលមានកម្មវិធី iTunes ទើបវាឆាប់រហ័ស និងងាយស្រួលជាងការអាប់ដេតតាម​ឧបករណ៍ iOS ផ្ទាល់។

កុំទាន់អាលយល់ច្រឡំ ថា Mark Zuckerberg ចង់បង្កើតប៊ូតុង Dislike ឲ្យសោះ! តាមពិតវាជាប៊ូតុង...

អាមេរិក៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសដំណឹងថ្មីមួយ ដែលបានធ្វើឲ្យមនុស្ស ជាច្រើនជុំវិញពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែ សិក្សានិងត្រៀមដាក់បញ្ចូល នូវប៊ូតុងថ្មីមួយដែល មនុស្សភាគច្រើន យល់ថាវាជាប៊ូតុង Dislike (មិនចូលចិត្ត)។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា លោក Mark Zuckerberg វ័យ៣១ឆ្នាំ ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនហ្វេសប៊ុក បានបង្ហាញខ្លួន នៅក្នុងកម្មវិធីឆ្លើយសំនួរ Q+A ដែលបានធ្វើឡើង នៅឯទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនក្នុងទីក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក និងបានលើកឡើង នូវចំណុចដ៏គួរឲ្យ ចាប់អារម្មណ៍ខ្លាំងមួយ ដោយនោះគឺជា ការបញ្ជាក់ថា ក្រុមហ៊ុនហ្វេសប៊ុក នឹងចាប់ផ្តើម សិក្សានិងត្រៀមដាក់បន្ថែម នូវប៊ូតុងថ្មីមួយទៀត នាពេលឆាប់ៗខាងមុខនេះ តបទៅតាម សំណូមពររបស់មនុស្សជាច្រើន ធ្លាប់បានស្នើសុំ ឲ្យមានការដាក់បញ្ចូល ប៊ូតុង Dislike ចាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។
ក្នុងនោះដែរ លោក Mark Zuckerberg បាននិយាយថា “ពួកយើងចង់បង្កើត ប៊ូតុងថ្មីមួយដែល មិនមានគោលបំណង ឲ្យអ្នកប្រើប្រាស់ ធ្វើការបោះឆ្នោតទម្លាក់ ឬក៏បង្ហាញពី ការមិនពេញចិត្ត ទៅលើការបង្ហោះ រូបភាពឬក៏ Status របស់អ្នកផ្សេងឡើយ តែវាជាប៊ូតុងមួយ សម្រាប់ឲ្យពួកគេ ធ្វើការបង្ហាញអំពី ទឹកចិត្តអាណិតអាសូរ”។
ជាមួយគ្នានេះដែរ គេហទំព័រសារព័ត៌មាន បច្ចេកវិទ្យាដ៏ល្បី TechCrunch បានបញ្ជាក់ដោយយោង ទៅលើការដកស្រង់សម្តី របស់លោក Mark Zuckerberg ដោយបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក មិនមានបំណង ក្នុងការបង្កើតប៊ូតុងថ្មី ដើម្បីឲ្យគេហទំព័រមួយនេះ ប្រែក្លាយទៅជាវេទិកា សម្រាប់ឲ្យមនុស្ស បោះឆ្នោតតម្លើង ឬក៏បោះឆ្នោតទម្លាក់ ទៅលើការបង្ហោះ រូបភាព ឬក៏ status របស់អ្នកដទៃនោះទេ តែវាគឺជាប៊ូតុងមួយ ដែលអាចបង្ហាញពី ភាពអាណិតអាសូរ ឬក៏ការចូលរួមរំលែកទុក្ខ ព្រោះថាការបង្ហោះ រូបភាពនិង Status មិនប្រាកដថា សុទ្ធតែជាពេលវេលា រីករាយទាំងអស់ឡើយ ពេលខ្លះក៏មានការ បង្ហោះអំពីសោកនាដកម្មនានា ជុំវិញពិភពលោក ពេលខ្លះក៏មាន ការបង្ហោះអំពីមរណភាព របស់គ្រួសារអ្នកណាម្នាក់ អញ្ចឹងពេលនោះ យើងនឹងអាចមានអារម្មណ៍ថាឆ្គង ឬក៏ទើសទាល់ នៅពេលដែលយើងចុចប៊ូតុង Like ទៅលើការបង្ហោះទាំងនោះ ដូច្នេះហើយទើប ពេលនេះក្រុមហ៊ុន ហ្វេសប៊ុក កំពុងពិចារណាទៅលើ ការដាក់បន្ថែមប៊ូតុងថ្មី ដើម្បីអាចឲ្យមានការ បង្ហាញអំពីអារម្មណ៍សមស្រប ទៅតាមស្ថានភាព។
បើតាមការសន្និដ្ឋាន របស់ទំព័រសារព័ត៌មានដដែល បានឲ្យដឹងទៀតថា ប៊ូតុងថ្មីមួយ ​ដែលនឹងត្រៀមធ្វើការ ដាក់បញ្ចូលក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅពេលឆាប់ៗនេះ មិនប្រាកដថាជា ប៊ូតុង Dislike នោះឡើយ តែវាអាចជា ប៊ូតុង Sorry (សោកស្តាយ) ជំនួសវិញ។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលថា តើក្រុមហ៊ុនហ្វេសប៊ុក នឹងដាក់បញ្ចូលប៊ូតុងថ្មីនោះ ឈ្មោះថាអ្វីដែរ៕

លោក Mark Zuckerberg នាយកប្រតិបត្តិ នៃក្រុមហ៊ុនហ្វេសប៊ុក

កូនប្រុសកើតរោគ សសៃប្រសាទ ជិះម៉ូតូតាំងពីជ្រៃធំ ព្រំដែនវៀតណាម មកដុតផ្ទះខ្លួនឯង នៅក្រុងច្បារមន ឆេះខ្ទេចទាំងព្រឹក

កំពង់ស្ពឺ៖ មេបញ្ជាការអាវុធហត្ថ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ធី ឆាយ បានឲ្យដឹងថា វេលាម៉ោង៧និង២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ មានករណីអគ្គិភ័យឆេះ ផ្ទះមួយខ្នងខ្ទេចមួយកើតឡើង នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ដោយសារតែកូនម្ចាស់ផ្ទះ ដែលកើតរោគសសៃប្រាសាទនោះ បានដុតបំផ្លាញចោលតែម្តង។ លោក ធី ឆាយ បានបញ្ជាក់ថា ជនដែលដុតផ្ទះខ្លួនឯងនេះ ឈ្មោះ សុខ វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នធ្វើការនៅកាសីុណូ ជ្រៃធំ ជាប់ព្រំដែនប្រទេសវៀតណាម ហើយបានជិះម៉ូតូ មកដុតផ្ទះខ្លួនឯងចោលតែម្តង បង្កការភ្ញាក់ផ្អើលទាំងព្រឹក តែមិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។ បើតាមមេបញ្ជាការអាវុធហត្ថរូបនេះ ផ្ទះកើតហេតុ មានទំហំ៦គុណ៨ម៉ែត្រ ជញ្ជាំងក្តារ ប្រក់សង្ក័សី ហើយចាក់សោរចោល ខណ:ឪពុកម្តាយ នៅភ្នំពេញ៕











ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ប្រទះឃើញ ខណៈមានភ្លៀង ធ្លាក់១មេធំ

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយមានត្រីមួយក្បាល មានក្បាលដូចសត្វក្រពើ បានចូល ជាប់ស្បៃមងប្រជាពលរដ្ឋ នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋដាក់ស្បៃមុង ដើម្បីយកត្រីហូប បានប្រទះឃើញត្រីមួយក្បាល ដែលមានរាងស្រដៀងសត្វក្រពើ បានជាប់ស្បៃមុងប្រជាពលរដ្ឋ ប៉ុន្តែដោយត្រីនោះបានរើបម្រាស់ ខ្លាំងខណៈជាប់ស្បៃមុង ក៍ងាប់ដោយឈ្លក់ទឹក ។ នៅថ្ងៃដដែលនេះ នៅចំណុចភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានព្រំប្រទល់ជាប់ឃុំទួលខ្ពស់ ខណៈមានមានភ្លៀងធ្លាក់ខ្លាំង មានជំនន់ទឹកភ្លៀង ដោយទឹកថ្លាក់ចុះ ពីប៉ែកខាងភ្នំឱរ៉ាល់ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក៍មានករណីត្រីចម្លែក ដូចគ្នានេះជាប់ស្បៃមុង ប្រជាពលរដ្ឋផងដែរ ។ ប្រជាពលរដ្ឋ ឈ្មោះ ភក្រ័ ដែលជាម្ចាស់ស្បៃមុង ដែលបានយកស្បៃមុងតូចមួយ ដាក់តាមមាត់លូ ក្បែរផ្ទះរបស់ គាត់ដើម្បីយកត្រីហូប ខណៈកំពុងភ្លៀង ។ លុះល្ងាចឡើងនៅ វេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ គាត់បានចុះទៅមើល លបស្បៃមុងរបស់គាត់ ក៍ប្រទះឃើញត្រីចម្លែកមួយក្បាល ដែលមានរូបរាង ស្រដៀងនិងសត្វក្រពើ ក៍មានការភ្ញាក់ផ្អើលឡើង ហើយគាត់បានយកកៅស៊ូ ផ្លាស្ទិចធ្វើជាអាងដាក់ទឹក រួចយកត្រី នោះទៅប្រោស ។ ប្រជាពេលរដ្ឋក្នុងភូមិក្រោយឮថាចាប់បានត្រីចម្លែក ក៍នាំផ្អើលឈូឆោទៅមើល និងបានជូនដំណឹង ដល់អ្នកសារពត៌មានដើម្បីចុះទៅមើល និងថតផ្សាយពត៌មាន និងជូនដំណឹងទៅ ខាងជំនាញជលផល។ ប្រជាពលរដ្ឋដែលធ្លាប់ឃើញ ត្រីប្រភេទនេះ បានឲ្យដឹងថា ត្រីដែលប្រជាពលរដ្ឋចាប់បានខាងលើនេះ ហៅថាត្រីក្រពើ ។ ប្រជាពលរដ្ឋបាននិយាយអោយដឹងថា គួរតែខាងជលផល ឬសមត្ថកិច្ចពាក់ពន្ធ មកទទួលសម្របសម្រួល យកទៅលែង ឬអភិរក្សទុក ៕






ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា «និយាយជាភាសាខ្មែរ» ផ្ញើរសារជូនចំពោះកម្ពុជា (មានវីដេអូ)



អាមេរិក៖ នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានធ្វើការបង្ហោះវីដេអូមួយ ស្តីអំពីសារដ៏មានតម្លៃរបស់ លោក William A. Heidt ផ្ញើរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ខណ:ដែលរូបលោក ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ សារជាវីដេអូឃ្លីបដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្ទាល់តែម្តង បានសម្តែងអំណរសាទរយ៉ាងខ្លាំង ដែលពិសេសបំផុតទៀតនោះ គឺលោកឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា បាននិយាយជាភាសាខ្មែរបានយ៉ាងល្អតែម្តង៕ សូមលោក អ្នកនាងកញ្ញា អញ្ជើញទស្សនានិងស្តាប់ប្រសាសន៍របស់លោក William A. Heidt នៅក្នុងវីដេអូឃ្លីប ខាងក្រោមដោយមេត្រី៖

រឿងប្រពន្ធផិតប្ដីផ្អើលក្នុងហ្វេសប៊ុក ត្រូវនារីជាសាមីខ្លួន ចេញមុខបកស្រាយ (មានវីដេអូ)



កិច្ចសម្ភាសន៍សិស្សនិទ្ទេស A ពិន្ទុរខ្ពស់ជាងគេ ២នាក់ មកពីសាលា ប៊ែលធី និង បាក់ទូក (មានវីឌីអូ)



ចំនួន​សិស្ស​ដែល​ប្រលង​ជាប់​ទទួល​បាន​និន្ទេស A មានការកើន​ឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ បើប្រៀបធៀបកាលពីឆ្នាំទៅ មានត្រឹមតែ ១១​នាក់តែប៉ុន្នោះ ប៉ុន្តែ មានដល់ទៅ ១០៨ នាក់នៅក្នុងឆ្នាំនេះ។ ក្នុងចំណោមសិស្សសរុប ១០៨នាក់ មានសិស្សម្នាក់ឈ្មោះ ម៉ាន កូតា មកពីវិទ្យាល័យ បាក់ទូក ដែលទទួលបានពិន្ទុរ ខ្ពស់បំផុតគឺ ១០០ពេញ និង សិស្សម្នាក់ទៀតឈ្មោះ សេង ហ្គិចលី មកពីសាលា ប៊ែលធី អន្តរជាតិ សាខាទី ៦ (សាខាអូឬស្សី) ដែលទទួលពិន្ទុរបាន ៩៩,៩៩៩។ ចង់ដឹងថា តើពួកគាត់ទាំងពីរមានប្រវត្តិក្នុងការសិក្សា និង តិចនិកក្នុងការទទួលបានពិន្ទុរល្អយ៉ាងណានោះសូមស្តាប់ការសម្ភាសន៍ដូចតទៅ៖

អ្នកនេសាទឈ្លើងកំពុងមានហាងឆេងនៅខេត្ត​កំពង់ធំ(មានវីដេអូ)



ខេត្ត​កំពង់​ធំ​ ៖ ​បច្ចុប្បន្ន​នេះដោយសារ​តែ​អត្រា​ផល​ត្រី​កាន់តែ​មានការ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​ឆ្នាំ​ជា​លំដាប់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧ​បករ​ណ៍នេសាទ​តាម​លក្ខ​ណៈ​គ្រួសារ ក៏​សឹងតែ​រក​ត្រី​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ និង​លក់ដូរ​បន្តិចបន្តួច​លែង​បាន ព្រោះតែ​មាន​ឧ​បករណ៍​នេសាទ​ខុសច្បាប់ច្រើន​ពេក​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ផង​នោះ ទើប​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​​ងាក​មក​រក​នេសាទ​ឈ្លើង​វិញ​ម្តង។ ​ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០នាក់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ពួក​គាត់​រស់នៅភូមិ​រការ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​ ដោយសារ​តែ​រក​ត្រី​លែង​សូវ​បាន ទើបពួក​គាត់​នាំ​គ្នា​មករ​ករបរ​ចាប់​ឈ្លើង​លក់​វិញ​ម្តង​នៅ​គ្រប់​បឹងបួរ ត្រពាំងឲ្យ​តែ​កន្លែងណា​សម្បូរ​ឈ្លើង​ ។ ​ពួក​គាត់​ប្រាប់​ទៀត​ថា​ ចំពោះ​បញ្ហា​នេសាទ​ឈ្លើង​នេះ​វា​មានការ​ងាយស្រួលជាង​នេសាទ​ត្រី​ទៅ​ទៀត ដោយ​គ្រាន់តែ​យក​ជើង ​ឬ​ក៏​ប៉ោត​ស្ពេ​ត្រូ​ទៅ​វី​ៗ​ទឹក​នោះនៅ​ពេល​ដែលឃើញ​ឈ្លើង​វា​ហែល​មក រួច​យក​កូន​ក​ញ្រែ្ច​ង​​ដួស​ដាក់​ចូល​ក្នុង​ប្រហោង​ប៉ោត​ស្ពេ​ត្រូ ដែល​បានចោះ​ទុក​រួច​ជា​ស្រេច​សម្រាប់​ដាក់​ឈ្លើង​។ ពួក​គាត់​បន្ត​ថា ឥឡូវនេះ​សត្វ​ឈ្លើង​មាន​តម្លៃ​ខ្ពស់ជាង​ពី​មុន​ច្រើន​ណាស់ ដោយ​កាលពីមុន​សត្វ​ឈ្លើង​សំបូរ​អ្នក​ភូមិ​ចាប់​បាន​ក្នុង​ម្នាក់​ពី​៣​គីឡូ​ទៅ៤ ឬ​៥​គីឡូក្រាម​ក្នុង​១​ថ្ងៃ ហើយ​ឈ្មួញ​ក្នុងភូមិ​រង់​ចាំ​ទិញ​ក្នុង​១​គីឡូ​ក្រាម​ ​តម្លៃ​ចាប់ពី​១៥.០០០រៀលទៅ​១៧.០០០រៀល​ប៉ុណ្ណោះ​ ​ក៏​ប៉ុន្តែ​ប​ច្ចុប្ប​ន្ន​នេះ​ឈ្លើង​ក្រ​ណាស់​ បើ​ប្រឹង​ចាប់​ក្នុង​ម្នាក់​អាច​ចាប់​បាន​ពី​១​ទៅ​២​គីឡូក្រាម ចំណែក​តម្លៃ​វិញ​ខ្ពស់​ចាប់ពី​៣៧.០០០រៀល​ទៅ​ជិត​៤០.០០០រៀល​​ឯណោះ​។ ​ចំពោះ​ឈ្មួញដែល​រង់​ចាំ​ទិញ​ឈ្លើង​នៅ​ក្នុងភូមិ​នេះ បើ​តាម​ពួក​គាត់​ដឹង​នោះ​ គឺ​ពួក​គេ​ទទួល​ទិញ​ស្តុ​កទុក​នៅពេល​ណា​បាន​ច្រើន​គ្រប់​ចំនួន​ដែល​គេ​កំណត់ ទើប​មាន​ថៅកែ​ធំនៅ​ឯ​ខេត្តបាត់ដំបងគេ​មកថ្លឹង​ម្តង ​ចំណែក​​​ឈ្មួញ​ខ្លះ​ទៀត​គេ​យក​ឈ្លើង​នេះ​ទៅ​សម្លាប់ ​រួច​ដាក់​ឆ្អើរ​ឲ្យ​ក្រៀម​សិន​ទៅ​តាមបច្ចេកទេស​របស់​គេដល់​បាន​ច្រើន​ទើប​ថ្លឹង​លក់​ឲ្យ​ជនជាតិ​ចិន​មក​យក​ម្តង​ ​រីឯ​ឈ្លើង​ក្រៀមក្នុង​១​គីឡូថ្លៃ​ប៉ុន្មាន​នោះ ពួក​ឈ្មួញ​គេ​ពុំ​ប្រាប់​នោះ​ទេ​ ពីព្រោះ​ជា​មុខរបរ​រកស៊ី​លាក់​ការ​របស់គេ គាត់​គ្រាន់តែ​ចាប់​បាន​ឈ្លើង​រស់​ៗ​យក​ទៅ​លក់​ឲ្យ​គេ គ្រាន់​បាន​លុយ​បន្តិចបន្តួច​យក​មកចិញ្ចឹមជីវិត​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​ មាន​ថ្ងៃ​ខ្លះ​ចុះ​ទៅ​ចំ​បឹង​ដែល​សំបូរ​ឈ្លើង​ទៅ ក៏​ចាប់​បានច្រើន ជួ​ន​ពេល​ខ្លះ មិន​បាន​១​គីឡូ​ផង​ក៏​មាន​៕

ស្រីៗវៃគ្នាទាល់តែរបូតអាវអស់ | Girl Fighting on The Road



សិស្សសាលាស្រីប្រុសប្រហែលជាង១០០នាក់សុទ្ធតែស្អាតៗកាលីបៗ......



ស្ងាត់ៗអតីតបេក្ខជន Cambodia Idol ចេញ​មួយបទកក្រើក Facebook ទៀត​ហើយ! (មាន Video Clip)



ការលួច​បើក​ចាក់​តាម​បែប​បច្ចេកវិទ្យា របស់សិស្ស​ជប៉ុន​ និងមេប្រយោគ តើមួយណាខ្លាំងជាង



 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V