Latest Movie :

អ្នកនេសាទឈ្លើងកំពុងមានហាងឆេងនៅខេត្ត​កំពង់ធំ(មានវីដេអូ)



ខេត្ត​កំពង់​ធំ​ ៖ ​បច្ចុប្បន្ន​នេះដោយសារ​តែ​អត្រា​ផល​ត្រី​កាន់តែ​មានការ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​ឆ្នាំ​ជា​លំដាប់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧ​បករ​ណ៍នេសាទ​តាម​លក្ខ​ណៈ​គ្រួសារ ក៏​សឹងតែ​រក​ត្រី​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ និង​លក់ដូរ​បន្តិចបន្តួច​លែង​បាន ព្រោះតែ​មាន​ឧ​បករណ៍​នេសាទ​ខុសច្បាប់ច្រើន​ពេក​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ផង​នោះ ទើប​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​​ងាក​មក​រក​នេសាទ​ឈ្លើង​វិញ​ម្តង។ ​ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០នាក់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ពួក​គាត់​រស់នៅភូមិ​រការ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​ ដោយសារ​តែ​រក​ត្រី​លែង​សូវ​បាន ទើបពួក​គាត់​នាំ​គ្នា​មករ​ករបរ​ចាប់​ឈ្លើង​លក់​វិញ​ម្តង​នៅ​គ្រប់​បឹងបួរ ត្រពាំងឲ្យ​តែ​កន្លែងណា​សម្បូរ​ឈ្លើង​ ។ ​ពួក​គាត់​ប្រាប់​ទៀត​ថា​ ចំពោះ​បញ្ហា​នេសាទ​ឈ្លើង​នេះ​វា​មានការ​ងាយស្រួលជាង​នេសាទ​ត្រី​ទៅ​ទៀត ដោយ​គ្រាន់តែ​យក​ជើង ​ឬ​ក៏​ប៉ោត​ស្ពេ​ត្រូ​ទៅ​វី​ៗ​ទឹក​នោះនៅ​ពេល​ដែលឃើញ​ឈ្លើង​វា​ហែល​មក រួច​យក​កូន​ក​ញ្រែ្ច​ង​​ដួស​ដាក់​ចូល​ក្នុង​ប្រហោង​ប៉ោត​ស្ពេ​ត្រូ ដែល​បានចោះ​ទុក​រួច​ជា​ស្រេច​សម្រាប់​ដាក់​ឈ្លើង​។ ពួក​គាត់​បន្ត​ថា ឥឡូវនេះ​សត្វ​ឈ្លើង​មាន​តម្លៃ​ខ្ពស់ជាង​ពី​មុន​ច្រើន​ណាស់ ដោយ​កាលពីមុន​សត្វ​ឈ្លើង​សំបូរ​អ្នក​ភូមិ​ចាប់​បាន​ក្នុង​ម្នាក់​ពី​៣​គីឡូ​ទៅ៤ ឬ​៥​គីឡូក្រាម​ក្នុង​១​ថ្ងៃ ហើយ​ឈ្មួញ​ក្នុងភូមិ​រង់​ចាំ​ទិញ​ក្នុង​១​គីឡូ​ក្រាម​ ​តម្លៃ​ចាប់ពី​១៥.០០០រៀលទៅ​១៧.០០០រៀល​ប៉ុណ្ណោះ​ ​ក៏​ប៉ុន្តែ​ប​ច្ចុប្ប​ន្ន​នេះ​ឈ្លើង​ក្រ​ណាស់​ បើ​ប្រឹង​ចាប់​ក្នុង​ម្នាក់​អាច​ចាប់​បាន​ពី​១​ទៅ​២​គីឡូក្រាម ចំណែក​តម្លៃ​វិញ​ខ្ពស់​ចាប់ពី​៣៧.០០០រៀល​ទៅ​ជិត​៤០.០០០រៀល​​ឯណោះ​។ ​ចំពោះ​ឈ្មួញដែល​រង់​ចាំ​ទិញ​ឈ្លើង​នៅ​ក្នុងភូមិ​នេះ បើ​តាម​ពួក​គាត់​ដឹង​នោះ​ គឺ​ពួក​គេ​ទទួល​ទិញ​ស្តុ​កទុក​នៅពេល​ណា​បាន​ច្រើន​គ្រប់​ចំនួន​ដែល​គេ​កំណត់ ទើប​មាន​ថៅកែ​ធំនៅ​ឯ​ខេត្តបាត់ដំបងគេ​មកថ្លឹង​ម្តង ​ចំណែក​​​ឈ្មួញ​ខ្លះ​ទៀត​គេ​យក​ឈ្លើង​នេះ​ទៅ​សម្លាប់ ​រួច​ដាក់​ឆ្អើរ​ឲ្យ​ក្រៀម​សិន​ទៅ​តាមបច្ចេកទេស​របស់​គេដល់​បាន​ច្រើន​ទើប​ថ្លឹង​លក់​ឲ្យ​ជនជាតិ​ចិន​មក​យក​ម្តង​ ​រីឯ​ឈ្លើង​ក្រៀមក្នុង​១​គីឡូថ្លៃ​ប៉ុន្មាន​នោះ ពួក​ឈ្មួញ​គេ​ពុំ​ប្រាប់​នោះ​ទេ​ ពីព្រោះ​ជា​មុខរបរ​រកស៊ី​លាក់​ការ​របស់គេ គាត់​គ្រាន់តែ​ចាប់​បាន​ឈ្លើង​រស់​ៗ​យក​ទៅ​លក់​ឲ្យ​គេ គ្រាន់​បាន​លុយ​បន្តិចបន្តួច​យក​មកចិញ្ចឹមជីវិត​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​ មាន​ថ្ងៃ​ខ្លះ​ចុះ​ទៅ​ចំ​បឹង​ដែល​សំបូរ​ឈ្លើង​ទៅ ក៏​ចាប់​បានច្រើន ជួ​ន​ពេល​ខ្លះ មិន​បាន​១​គីឡូ​ផង​ក៏​មាន​៕

Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V