Latest Movie :

ស្រវឹង​រហូត​នោម​ដាក់​ខោ ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ជេរ​ប៉ូលិស​កប់ៗ​មាត់(មានវីដេអូ)



បាត់ដំបង ៖ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ​លោក​ព្រះរាជអាជ្ញា​រង​សង់ សុ​យុ​ទ្ធា​រា​ បាន​ដឹកនាំ​កម្លាំង​ ដោយ​ក្នុង​នោះ​មាន​លោក​ឧត្ដមសេនីយ៍​ស្នងការ​រង ជេ​ត វណ្ណ​នី​ លោក​អធិការ ពេជ្រ សា​រ៉ែ​ន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះទៅ​ចំណុច​ផ្ទះ​ស្ត្រី​ដែល​បាន​ជេរប្រមាថ​ដល់​ សមត្ថកិច្ច​យ៉ាង​កប់ៗ​មាត់ ដើម្បី​សម្រេច​កាត់​សោ​ផ្ទះ និង​នាំ​យក​រថយន្ត​ដែល​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​សំពៅ​លូន​ជា​បណ្ដោះអាសន្ន​បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​យក​រថយន្ត​ទៅ ​លាក់ទុក​ក្នុងផ្ទះ​នេះ ​ហើយ​បាន​ចាក់សោ​គេចខ្លួន​មិន​ព្រម​ចេញមុខ​មក​ទទួលខុស​ត្រូវ​លើ​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាង​បាន​បង្ក​ប្រកបដោយ​ភាព​ស្រវឹង​នោះ​ឡើយ។​
បើ​តាម​ប្រភពច្បាស់ការ​មួយ​បាន​និយាយ​ថា ស្ត្រី​រូប​នេះ​គឺជា​ស្ត្រី​មេម៉ាយ ​ដែល​មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​កំពង់ចាម ដោយ​បាន​មក​រស់នៅ​ទីនេះ​ប្រហែល​កន្លះ​ឆ្នាំ​ហើយ ដោយ​បាន​ប្រកប​មុខរបរ​កែ​សម្ផស្ស​ផង និង​រកស៊ី​ផង ដោយ​អស់លោក និង​មន្ត្រី​ធំៗ​នៅ​ក្នុង​តំបន់​នេះ​គឺ​នាង​ស្គាល់​ទាំង​អស់ ហើយ​ឧស្សាហ៍​ជួបជុំ​ផឹកស៊ី​ជាមួយគ្នា​ថែមទៀត ដូចជា​ចេញទៅ​ផឹក​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឬក៏​នៅ​ក្នុង​ស្រុក​សំពៅ​លូន​នេះ​តែម្ដង ដោយ​នាង​មាន​ការ​ពាក់ព័ន្ធ​រឿង​ស្នេហា​ជា​មួយ​នឹង​មន្ត្រី​យោធា​ម្នាក់​ដែល​ មាន​នាទី​នៅ​ក្នុង​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ និង​ឈរ​ជើង​នៅ​ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី​នេះ​តែម្ដង ដោយ​មនុស្ស​ម្នាក់​នេះ​ហើយ​ដែល​បាន​ចេញ​មុខ​កាង​កាលពី​យប់​ថ្ងៃ​បង្កហេតុ​ នោះ​ ដើម្បី​ឲ្យ​នាង​យក​រថយន្ត​មក​លាក់​ទុក​បែបនេះ។​

លោក​ស្នងការ​រង​បាន​សង្កត់​ធ្ងន់​ថា ប្រការ​ដែល​លោក​ព្រះរាជអាជ្ញា​ធ្វើបែបនេះ​គឺ​តម្រូវ​ឲ្យ​ស្ត្រី​ដែល​មាន​ ឈ្មោះ សូ ដា​ម៉ុ​ន នេះ​ចូល​ខ្លួន​មក​ដោះស្រាយ​នៅ​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ត្រី​រូប​នេះ​ប្រហែលជា​កំពុង​សំងំ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មិន​ទាន់​ហ៊ាន​ចេញមុខ​មក​នោះ​ឡើ​យ៕

Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V