
ម៉ាស៊ីន Wi-Fi ភាគច្រើន សុទ្ធតែប្រើប្រាស់ លេខសំងាត់ ជាប្រភេទ WPA2-PSK
ហើយពាក្យថា PSK នៅខាង ចុងនោះ តំណាងអោយ ពាក្យ Pre shared key។ លេខសំងាត់
ប្រភេទនេះ អាចអោយ កម្មវិធី មួយចំនួន ចូលលួចយក លេខសំងាត់ បានយ៉ាងងាយ
ស្រួលបំផុត ចំណាយពេល មិនលើស ពីមួយនាទី នោះទេ។ ហេតុដូច្នេះហើយ ដើម្បីការពារ
ម៉ាស៊ីន Wi-Fi របស់អ្នក អោយមាន សុត្ថិភាពខ្ពស់ នោះ សូមតាមដាន អំពីរបៀប
ការពារ ជាមួយយើង ទាំងអស់គ្នា។
តម្រូវការ
- មាន ទូរស័ព្ទ ថេប្លេត រឺកុំព្យូ័ទរ ដែលបានភ្ជាប់ ទៅកាន់ ប្រព័ន្ធ Wi-Fi របស់អ្នក (យល់ល្អ គួរប្រើប្រាស់ តាមកុំព្យូទ័រ)
- ដោយសារមនុស្សភាគច្រើន ប្រើប្រាស់ ម៉ាស៊ីន Router ម៉ូឌែល TP-Link នោះ យើងនឹង ជ្រើសរើសវា យកមកបង្ហាញ ជាពិសេស។ (សម្រាប់ម៉ូឌែល ផ្សេង សូមមេត្តា Comment នៅខាងក្រោម យើងនឹងធ្វើ ការឆ្លើយតប អំពីវិធី)
- បើកកម្មវិធី Browser មួយឡើង ( Chrome, Firefox, Safari …) ហើយ វាយអាស័យដ្ឋាន នេះចូល http://168.0.1/ រឺ http://192.168.1.1/ រឺ http://tplinklogin.net/ រួចចុច Enter
- វានឹងបង្ហាញក្រឡោន អោយយើង បំពេញឈ្មោះ User Name និង លេខសំងាត់។ សូមវាយឈ្មោះ User Name ដាក់ថា admin និង លេខសម្ងាត់ដាក់ admin ដូចគ្នា។ ក៏ប៉ុន្តែម៉ាស៊ីន Wi-Fi Router មួយចំនួន គឺមាន User Name និងលេខ សំងាត់ផ្សេង ហើយដើម្បីដឹង សូមពិនិត្យមើលក្រដាស ស្នាម នៅពេល ដែលក្រុមហ៊ុន អ៊ីនធឺណែត របស់អ្នក បានតម្លើងអោយ។
- សូមចុចលើពាក្យ WPS ដែលស្ថិតនៅផ្នែកខាងឆ្វេង -> ចុច Disable WPS
-> ហើយចុចលើពាក្យ Click Here ដែលស្ថិត នៅផ្នែក ខាងក្រោម ជាការស្រេច។
នៅពេលនេះ ម៉ាស៊ីន Wi-Fi Router របស់អ្នក នឹងមានសុវត្ថិភាព ខ្ពស់ជាង មុនហើយ មិនអាច អោយ អ្នកដទៃ ចូលលួចលេង បានទៀត នោះទេ។ ប្រសិនបើអ្នក មិនធ្វើការ បិទ WPS ទេ អ្នកដទៃ អាចចួល ធ្វើការ លួចលេង បានយ៉ាង ងាយស្រួល បំផុត ដោយប្រើប្រាស់ កម្មវិធីជាច្រើន មិនថានៅលើ ទូរស័ព្ទ រឺកុំព្យូទ័រនោះទេ។ ការ ការពារនេះ មិនត្រឹម តែបញ្ចៀស មិនអោយ អ្នកដទៃ លួចប្រើប្រាស់ ប្រព័ន្ធ អ៊ីនធឺណែត របស់អ្នក ដោយគ្មានការ អនុញ្ញាត នោះទេ ក៏ប៉ុន្តែ វាក៏ការពារ មិនអោយ អ្នកដទៃ អាចចូល ជ្រៀតជ្រែក លុកលុយ ឯកសារ របស់អ្នក ផងដែរ។
- ហើយក៏សូមអភ័យទោសដែរ ដែលយើងមិនអាច បង្ហាញឈ្មោះ កម្មវិធីទាំង នោះបាន ព្រោះអីមនុស្ស មួយចំនួន អាចនឹង យកវា ទៅប្រើប្រាស់ ទៅលួចលេង Wi-Fi របស់អ្នក ដទៃបាន ដែលវា អាចជា រឿងដ៏ខុស ឆ្គងមួយ។
Post a Comment