Latest Movie :

ប្រិយមិត្ត​ដែល​ប្រើប្រាស់ iPhone 4s សូមកុំ Update ទៅ​កាន់ iOS 9 អី!!! (អាន​បន្ថែម)

iOS 9 បានបញ្ចេញ ជាផ្លូវការហើយ ទោះជាយ៉ាងណា iPhone 4s វានៅតែអាចធ្វើការ Update ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការនេះបាន ដើម្បីទទួល បានមុខងារថ្មីៗ ជាច្រើន ពីប្រព័ន្ធប្រតិបត្តិការ iOS 9។ យើងអាចនិយាយបាន ថាអ្នកប្រើប្រាស់ iPhone 4s ជាអ្នកដែលមាន សំណាងអាចធ្វើការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 បាន ដែលទទួល បានបទពិសោធន៍ ថ្មីជាច្រើន និង កំណែប្រែកំហុសឆ្គងផ្សេងៗ នៅលើប្រព័ន្ធប្រតិបត្តិការមុនៗ សម្រាប់ iPhone 4s ដែល Apple មិនទាន់បានបោះបង់ចោល។
1
ក្រឡេកមកមើល ការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 វិញម្តង មានប្រិយមិត្តជាច្រើន សួរនាំមកកាន់ ខេមបូ អំពីការ Update ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការ iOS 9 សម្រាប់ iPhone 4s ថាតើគួរ Update ឬទេ? “ព្រោះអីវាជាឧបករណ៍ ជំនាន់ចាស់ វាអាចនឹងដើរយឺត” នេះបើយោងទៅ តាមមតិភាគច្រើន របស់ប្រិយមិត្ត ដែលបានបញ្ចេញមតិ។
week-11
បាទ! វាពិតជាដើរយឺតមែន បើយោងទៅ តាមការស្រាវជាវ ពីក្រុមការងារយើងខ្ញុំ តាមប្រភពផ្សេងៗ និង ការអនុវត្តន៍ដោយផ្ទាល់ ដោយសារតែ ប្រព័ន្ធប្រតិបត្តិការ iOS 9 វាមាន មុខងារច្រើនគួរសមដែរ ​និងដំណើរការ កម្មវិធីផ្សេងៗក៏ច្រើន ព្រោះ iPhone 4s បន្ទះឈីបរបស់ វាប្រភេទ A5 និង មានរ៉េមត្រឹមតែ 512MB​ ហើយណាមួយ iOS 9 ដែលបាន បញ្ចេញមកនេះ ស្ថិតនៅជំនាន់ ដំបូងបំផុត 9.0 ផង ដូចនេះវានៅ មានកំហុស ឆ្គងច្រើន ដែលវាក៏ជា មូលហេតុបណ្តាល ឲ្យ iPhone 4s នេះយឺតផងដែរ។ ប្រសិនបើ ប្រិយមិត្ត ដែលប្រើប្រាស់ iPhone 4s ហើយនៅតែ ចង់សាក រស់ជាតិ iOS 9 គប្បីរង់ចាំកំណែប្រែ នៃជំនាន់ក្រោយក៏ មិនយឺតពេលដែរ វានឹងអាចដំណើរការ ស្រួលជាង iOS 9.0 ក្នុងពេល បច្ចប្បន្ននេះ ហើយអាចនឹង មិនយឺតខ្លាំងនោះទេ។
2100
សរុបមក ចំពោះ ខេមបូ គិតថា ប្រិយមិត្តដែលប្រើប្រាស់ iPhone 4s និងមានបំណងចង់ធ្វើការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.0 នេះ សូមកុំធ្វើការ Update អី អ្នកអាចនឹងស្តាយក្រោយ ចំណែកឯប្រិយមិត្ត ដែលបាន Update រួចរាល់ហើយចង់ទម្លាក់មកវិញ សូមប្រញាប់ ធ្វើការ Restore មកកាន់ 8.4.1 ជាបន្ទាន់ ខណៈពេលនេះ Apple មិនទាន់បានបិទ 8.4.1 ឡើយ។
សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ iPhone 5 ឡើងទៅ អាចតម្លើងបាន ព្រោះអី iPhone 5 វាមានបន្ទះឈីប A6 និង រ៉េម 1GB ដូច្នេះវាអាចសមស្រប និង មុខងារច្រើនដែលមាននៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 9។ ប្រសិនបើអ្នកមានចម្ងល់ ឬ មតិផ្សេងៗ អាចធ្វើការ Comment នៅខាងក្រោមនេះ ក្រុមការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានរហ័សបំផុត!!!
Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V