
ដូចនេះដើម្បី អាចលុបបាន សូមអាន អំពីរបៀបតម្លើង ដូចខាងក្រោម អោយយល់ច្បាស់ ជាមុនសិន សឹមចាប់ផ្តើមអនុវត្ត !!
កំណត់សម្គាល់៖
- Cydia Impactor គឺសម្រាប់តែ iOS 8.3 និង iOS 8.4 តែប៉ុណ្ណោះ
- អាចប្រើប្រាស់ លើស្មាតហ្វូន iDevice ទាំងអស់ លើកលែងតែ iPod Touch 6
- នេះគ្រាន់តែជា ជំនាន់ beta ទេ
- ជាដំបូងសូមចូលទៅកាន់ Cydia រួចធ្វើការ ស្វែងរក និងតម្លើង Cydia Impactor

- បន្ទាប់មកទៀត សូមធ្វើការ backup ទិន្នន័យរបស់អ្នក ទៅកាន់ iTune ឬ iCloud ជាមុនសិន
- ក្រោយមកទៀត សូមធ្វើការបិទមុខងារ Find My iPhone នៅក្នុង Settings > iCloud > Find My iPhone
- ត្រូវប្រាកដថា ស្មាតហ្វូនរបស់អ្នក មានថាមពលថ្ម ចាប់ពី 50% ឡើងទៅ
- ឥឡូវបើក Cydia Impactor នៅលើ Homescreen
- ចុចលើ “Delete all data and unjailbreak device” នៅខាងក្រោមគេបង្អស់ បន្ទាប់មកទៀត សូមចុច “Delete All”

- រង់ចាំដល់វាដំណើរការចប់ ជាការស្រេច

- នៅពេលវាដំណើរការចប់ ទិន្នន័យផ្សេងៗ ដែលមាននៅក្នុង ស្មាតហ្វូនរបស់អ្នក
នឹងត្រូវបាន សម្អាតចោល តែម្តង ហើយវានឹង តម្រូវអោយអ្នកត្រូវ Setup Device
របស់លោកអ្នក ឡើងវិញ។

- ដើម្បីអោយកាន់តែច្បាស់ អំពីវិធីសាស្រ្តខាងលើ សូមទស្សនាវីដេអូខាងក្រោមនេះ៖
Post a Comment