Latest Movie :

ចាប់ផ្តើម​ដាក់​ឲ្យ​អា​ប់​ដេត iOS9 ភា្លម មាន​បញ្ហា​បាត់!

Apple បានដាក់ឲ្យអាប់ដេត​ឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS9 នា​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ។ ហើយ​នៅ​ក្នុង​ពេល​ចាប់​ផ្តើម​ដំបូង អ្នក​អាប់​ដេត​ក៏​ជួប​បញ្ហា​កាត់​ផ្តាច់ដោយមិនដឹងមូលហេតុ នៅពេលដែលពួកគេ​កំពុងដោនឡូដ iOS9 តាមរយៈឧបករណ៍ iOS ផ្សេងៗ ដើម្បីធ្វើការដំឡើងតែបែរជាកាត់ផ្តាច់បែបនេះ។
1-cover
តាមប្រភពដដែល អាចបង្ហាញថា បញ្ហានេះពិតជាកើតឡើងពិតមែន ប៉ុន្តែពួកគេគ្មានរបាយការណ៍ច្បាស់​លាស់ណា​បង្ហាញថានេះ កើតឡើងមកពីអ្វីឡើយ តែគេអាចសន្និដ្ឋានបានថា នេះអាចបណ្តាលមកពី មាន​ចំនួនអ្នកដោនឡូដច្រើនពេក ដូចនេះ អាចមានបញ្ហាកាត់ផ្តាច់បែបនេះក៏ថាបាន។
2
សំរាប់មិត្តអ្នកអាន នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រើប្រាស់ iOS ចង់អាប់ដេតឡើង iOS9 គួរតែអាប់​ដេត​តាមរយៈកុំព្យូទ័រ ដែលមានកម្មវិធី iTunes ទើបវាឆាប់រហ័ស និងងាយស្រួលជាងការអាប់ដេតតាម​ឧបករណ៍ iOS ផ្ទាល់។
Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V