Latest Movie :

កូនប្រុសកើតរោគ សសៃប្រសាទ ជិះម៉ូតូតាំងពីជ្រៃធំ ព្រំដែនវៀតណាម មកដុតផ្ទះខ្លួនឯង នៅក្រុងច្បារមន ឆេះខ្ទេចទាំងព្រឹក

កំពង់ស្ពឺ៖ មេបញ្ជាការអាវុធហត្ថ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ធី ឆាយ បានឲ្យដឹងថា វេលាម៉ោង៧និង២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ មានករណីអគ្គិភ័យឆេះ ផ្ទះមួយខ្នងខ្ទេចមួយកើតឡើង នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ដោយសារតែកូនម្ចាស់ផ្ទះ ដែលកើតរោគសសៃប្រាសាទនោះ បានដុតបំផ្លាញចោលតែម្តង។ លោក ធី ឆាយ បានបញ្ជាក់ថា ជនដែលដុតផ្ទះខ្លួនឯងនេះ ឈ្មោះ សុខ វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នធ្វើការនៅកាសីុណូ ជ្រៃធំ ជាប់ព្រំដែនប្រទេសវៀតណាម ហើយបានជិះម៉ូតូ មកដុតផ្ទះខ្លួនឯងចោលតែម្តង បង្កការភ្ញាក់ផ្អើលទាំងព្រឹក តែមិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។ បើតាមមេបញ្ជាការអាវុធហត្ថរូបនេះ ផ្ទះកើតហេតុ មានទំហំ៦គុណ៨ម៉ែត្រ ជញ្ជាំងក្តារ ប្រក់សង្ក័សី ហើយចាក់សោរចោល ខណ:ឪពុកម្តាយ នៅភ្នំពេញ៕











Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V