Latest Movie :

ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ប្រទះឃើញ ខណៈមានភ្លៀង ធ្លាក់១មេធំ

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយមានត្រីមួយក្បាល មានក្បាលដូចសត្វក្រពើ បានចូល ជាប់ស្បៃមងប្រជាពលរដ្ឋ នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋដាក់ស្បៃមុង ដើម្បីយកត្រីហូប បានប្រទះឃើញត្រីមួយក្បាល ដែលមានរាងស្រដៀងសត្វក្រពើ បានជាប់ស្បៃមុងប្រជាពលរដ្ឋ ប៉ុន្តែដោយត្រីនោះបានរើបម្រាស់ ខ្លាំងខណៈជាប់ស្បៃមុង ក៍ងាប់ដោយឈ្លក់ទឹក ។ នៅថ្ងៃដដែលនេះ នៅចំណុចភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានព្រំប្រទល់ជាប់ឃុំទួលខ្ពស់ ខណៈមានមានភ្លៀងធ្លាក់ខ្លាំង មានជំនន់ទឹកភ្លៀង ដោយទឹកថ្លាក់ចុះ ពីប៉ែកខាងភ្នំឱរ៉ាល់ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក៍មានករណីត្រីចម្លែក ដូចគ្នានេះជាប់ស្បៃមុង ប្រជាពលរដ្ឋផងដែរ ។ ប្រជាពលរដ្ឋ ឈ្មោះ ភក្រ័ ដែលជាម្ចាស់ស្បៃមុង ដែលបានយកស្បៃមុងតូចមួយ ដាក់តាមមាត់លូ ក្បែរផ្ទះរបស់ គាត់ដើម្បីយកត្រីហូប ខណៈកំពុងភ្លៀង ។ លុះល្ងាចឡើងនៅ វេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ គាត់បានចុះទៅមើល លបស្បៃមុងរបស់គាត់ ក៍ប្រទះឃើញត្រីចម្លែកមួយក្បាល ដែលមានរូបរាង ស្រដៀងនិងសត្វក្រពើ ក៍មានការភ្ញាក់ផ្អើលឡើង ហើយគាត់បានយកកៅស៊ូ ផ្លាស្ទិចធ្វើជាអាងដាក់ទឹក រួចយកត្រី នោះទៅប្រោស ។ ប្រជាពេលរដ្ឋក្នុងភូមិក្រោយឮថាចាប់បានត្រីចម្លែក ក៍នាំផ្អើលឈូឆោទៅមើល និងបានជូនដំណឹង ដល់អ្នកសារពត៌មានដើម្បីចុះទៅមើល និងថតផ្សាយពត៌មាន និងជូនដំណឹងទៅ ខាងជំនាញជលផល។ ប្រជាពលរដ្ឋដែលធ្លាប់ឃើញ ត្រីប្រភេទនេះ បានឲ្យដឹងថា ត្រីដែលប្រជាពលរដ្ឋចាប់បានខាងលើនេះ ហៅថាត្រីក្រពើ ។ ប្រជាពលរដ្ឋបាននិយាយអោយដឹងថា គួរតែខាងជលផល ឬសមត្ថកិច្ចពាក់ពន្ធ មកទទួលសម្របសម្រួល យកទៅលែង ឬអភិរក្សទុក ៕






Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V