ចិន៖ វាមិនមែនជារឿងធម្មតានោះទេ ដែលស្ពានមួយខ្សែ បានធ្វើឲ្យមនុស្ស ជាច្រើន ចុះចាញ់វា និងបានធ្វើឲ្យអ្នកដំណើរ ជាច្រើនទន់ ជង្គង់ភ្លាមៗ លើកជើងដើរទៅ មុខលែងរួច ក្រោយពីបានដើរ លើស្ពាននោះបាន បន្តិចរួចមក។ យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ស្ពានដ៏អស្ចារ្យមួយនេះគឺ ជាប្រភេទស្ពាន កញ្ចក់ថ្មីមួយ ដែលទើបនឹងសាងសង់ រួច ហើយបើកឲ្យដំណើរការ នាពេលថ្មីៗនេះ នៅឯខេត្ត ហួណាន របស់ប្រទេសចិន។ ស្ពានមួយនេះមានប្រវែង ដល់ទៅ ២៩៩ម៉ែត្រ និងមានកម្ពស់ ១៧៩ម៉ែត្រ នៅពីលើជ្រលងជ្រោះដ៏ ជ្រៅសន្លឹម។ បើតាមការបញ្ជាក់ បន្ថែមបានឲ្យដឹងថា កាលដើមឡើយ វាគឺជាស្ពានដែលធ្វើ ពីឈើធម្មតាប៉ុណ្ណោះ តែក្រោយមក ក៏មានការកែប្រែ ស្ពាននេះឲ្យក្លាយទៅជា ស្ពានដ៏អស្ចារ្យ និងគួរឲ្យស្រៀវ ដោយក្រុមវិស្វករ ១១នាក់ ក្នុងការប្តូរវា ឲ្យទៅជាស្ពានមួយ ក្រាលទៅដោយ កញ្ចក់នៅខាងក្រោម ដែលអាចមើលឃើញ យ៉ាងច្បាស់នូវទិដ្ឋភាព នៃជ្រោះដ៏ជ្រៅនៅខាងក្រោម ហើយវាក៏ជាចំណុច ដ៏ពិសេសមួយ ធ្វើឲ្យមនុស្សជាច្រើនមាន អារម្មណ៍ថាព្រឺក្បាល តែម្តង។ ក៏គួរបញ្ជាក់ផងដែរថា ក្រោយពីស្ពានដាក់ ដំណើរការឲ្យប្រើប្រាស់ ក៏មានក្រុមអ្នកទេសចរ ជាច្រើននាក់ សាកល្បងដើរកាត់ស្ពានមួយនោះ តែក្រោយមកពួកគេ ភាគច្រើន ត្រូវទន់ជង្គង់ដួល អង្គុយស្ងៀមនៅលើនោះ ដើរទៅមុខលែងរួច តែម្តងក៏ព្រោះតែ ទិដ្ឋភាពនៅខាងក្រោម ធ្វើឲ្យពួកគេរន្ធត់ ខ្លាចលែងហ៊ានដើរ តទៅទៀត៕
តោះទៅមើលវីដេអូអំពីរូបភាពទាំងអស់គ្នា ថាតើអ្នកទេសចរទាំងនោះ មានសកម្មភាពបែបណា នៅពេលដើរលើ ស្ពានដ៏គួរឲ្យស្រៀវមួយនេះ៖
Post a Comment