
សម្រាប់កំណែទម្រង់ថ្មី ដែលទើបនឹងដាក់ អោយធ្វើការ Update នេះ មិនមានអ្វីប្លែកពី ជំនាន់មុនឡើយ ប៉ុន្តែ Facebook បានដាក់ បញ្ចូលមុខងារ 3D Touch សម្រាប់ iPhone 6s និង iPhone 6s Plus ដែលអាចអោយ អ្នកធ្វើការ ថតរូប និង Post រូប ឬ វីដេអូ ឬ Status បានភ្លាមៗ ដោយមិនចាំបាច់ ចូលទៅកាន់ កម្មវិធី Facebook ឡើយគ្រាន់តែ ប្រើប្រាស់ 3D Touch ដើម្បីបញ្ជាជា ការស្រេច។

ពិតជាពិសេស មែនទែនសម្រាប់ មិត្តអ្នកអាន ដែលប្រើប្រាស់ iPhone 6s និង iPhone 6s Plus ព្រោះកាន់តែ មានភាពងាយស្រួល ជាងមុនក្នុងការ ប្រើប្រាស់កម្មវិធី Facebook តែ ខេមបូរីផត ក៏ចូលរួមសោក ស្តាយដល់ប្រិយមិត្ត ដែលប្រើប្រាស់ iPhone 6 និង 6 Plus ចុះទៅផង ព្រោះអីវាមិនមាន 3D Touch ទេ ដូច្នេះមិនអាចប្រើ ប្រាស់បានឡើយ តែ Facebook ក៏បានបញ្ចាក់ដែរថា សម្រាប់កម្មវិធី ជំនាន់ថ្មីនេះ វាមានភាព រហ័សជាងមុនច្រើន មិនសូវជាមាន បញ្ហាអ្វីទៀតឡើយ។
Post a Comment