Latest Movie :

សន្តិ​សុខម្នាក់​ ដេក​ស្លាប់ ​មុខ​ហាង​លក់​មាស​-ពេជ្រ មុខ​ផ្សារ​សាមគ្គី ផ្អើល​ទាំង​ព្រឹក (មានវីដេអូ)


រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា សន្តិ​សុខ​យាម​ហាង​មាស​ពេជ្រ​​មួយ​កន្លែង​យី​ហោ​ហង្ស​មាស​បាន​ដេក​ស្លាប់​នៅ​មុខ​ហាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​៥នាទី​ព្រឹក ថ្ងៃ​ទី ២០ សីហា នេះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៩២-៤៩៤ ​មុខ​ផ្សារ​សាមគ្គី​ ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក​។ សន្តិ​សុខ​ដែល​ដេក​ស្លាប់​នោះ​ឈ្មោះ​ទ្រី ណារិន្ទ ភេទ​ប្រុស អាយុ​៣​០​ឆ្នាំ ស្នាក់​នៅ​មុខ​ហាង​មាស​ខាងលើ​ មាន​ស្រុក​កំណើត​ភូមិ​ព្រែកឈ្មោះ ឃុំ​ព្រែក​តាសួរ ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង​។ បើ​តាម​នគរ​បាល​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​សន្តិ​សុខ​​ប្រជា​ការ​ពារ​សង្កាត់​ ហើយ​បាន​មក​ដេក​យាម​នៅ​ចំណុច​ខាង​លើ​ជាមួយ​កម្លាំង​​ប្រជា​ការ​ពារ​ផ្សេង​ទៀត​ លុះ​ដល់​ព្រឹក​ឡើង​ក៏​មានការ​ភ្ញាក់​ផ្អើល​ដោយ​សារ​អ្នក​មើល​ខុស​ត្រូវ​ហាង​មាស​ចេញ​មក​រៀប​ចំ​បើក​ហាង​ឃើញ​ជន​រង​គ្រោះ​អត់​ទាន់​ក្រោក​ពី​ដេក​ មាន​ការ​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​ដាស់​ទើប​ដឹង​ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ​។ តាម​សន្តិ​សុខ​ដូច​គ្នា​បាន​ឱ្យ​ដឹង​ថា កាល​ពី​៣​ថ្ងៃ​មុន​ជន​រង​គ្រោះ​​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​ខ្លួន​ ហើយ​មាន​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​ លុះ​យប់​ឡើង​មុន​ពេល​កើត​ហេតុ​គាត់​ដេក​អត់​លក់​ចេះ​តែ​និយាយ​គ្នា​លេង​ពី​នេះ​ពី​នោះ​ជាមួយ​សន្តិ​សុខ​ដែល​យាម​ជាមួយ​គ្នា​ ស្រាប់​តែ​ព្រឹក​ឡើង​ក៏​មានការ​ភ្ញាក់​ផ្អើល​ថា​គាត់​ស្លាប់​តែម្តង។ ករណី​នេះ សមត្ថ​កិច្ច​ដែល​ធ្វើ​កោសល្យ​វិច័យ​សពបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំង​បេះ​ដូង​៕
Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V