ឥឡូវនេះយើងមានវីធី ទប់ស្កាត់ និង ធ្វើការបំផ្លាញ មេរោគ KeyRaider បានហើយ ដូច្នេះទោះបីជាឧបករណ៍ របស់អ្នក មិនទាន់បាន ទទួលការវាយ ប្រហារក៏ដោយ អោយតែ ធ្វើការ Jailbreak រួចរាល់ សូមធ្វើការ ឆែកឆេរ រកមេរោគ ប្រភេទនេះ នៅលើ ឧបករណ៍របស់អ្នក ជាបន្ទាន់ តាមការ ណែនាំ របស់យើងខ្ញុំ ខាងក្រោមនេះ៖
- ជាដំបូងសូមចូលទៅកាន់ Cydia > Source រួចធ្វើការ បន្ថែម Source http://wolfposd.github.io/
- ក្រោយពីអ្នកធ្វើការបន្ថែម Source រួចរាល់សូមធ្វើការ ស្វែងរក Dylibsearch និងធ្វើ ការតម្លើង
- ក្រោយពីតម្លើង Tweak នេះរួចរាល់សូមចូល ទៅកាន់ Tweak មួយនេះ នៅលើ Home Screen ហើយប្រសិនបើ មានលោត សញ្ញា X នៅខាងមុខ ដូចរូបភាព ខាងក្រោម សូមធ្វើការ លុបវាជាបន្ទាន់។
ប៉ុន្តែប្រសិនបើ អ្នកបាន បើកមើល វាមិនមាន ឯកសារណា ដែលមាន សញ្ញា X នៅខាងមុខទេ នោះឧបករណ៍ របស់លោកអ្នក មិនមាន មេរោគនេះ ចូលមកជ្រៀត ជ្រែកឡើយ ហើយមិន ចាំបាច់ធ្វើការ លុបឯកសារ ផ្សេងៗទេ។ ប៉ុន្តែប្រសិន បើឃើញ មានសញ្ញា X នៅពីមុខ សូមលុបវា ចេញជាបន្ទាន់ រួចធ្វើការ ផ្លាស់ប្តូរ លេខសំងាត់ រាល់គណនី ផ្សេងៗ នៅលើ ឧបករណ៍ របស់អ្នក ផងដែរ។
Post a Comment