Latest Movie :

ក្មេងស្រី​ដែល ភិន សុដាលីស ហៅ​ថា​កូន​ៗ​នោះ គឺ​ជា​កូន​របស់ លោក អូន ឧស្សាហ៍ (មានវីដេអូ)

ភ្នំពេញ៖ តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណជាង ១៣នាទី ដែលត្រូវបានគេយក មកបង្ហោះពេញ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្រីស្អាត កញ្ញា ភិន សុដាលីស បានប្រកាសក្តែងៗថា ខ្លួនមានកូនស្រី ហើយនាងថែមទាំងឲ្យកូនស្រីនោះ ហៅ ចំរ៉ុង ថាប៉ាពេញៗមាត់ ថែមទៀតផង ។ នៅឃ្លីបវីដេអូមួយ ដែលធ្វើឲ្យមហាជន មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា ក្រោយពីតារាសម្តែង ដែលគ្រងតំណែងតួឯកស្ទើរគ្រប់រឿង ក្នុងផលិតកម្មមហាហង្ស កញ្ញា ភិន សុដាលីស បាននិយាយ ដោយបើកចំហរថា ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ ដែលបង្ហាញមុខក្នុងកម្មវិធី ជប់លៀងខួបកំណើតលោក ប៉ែន ចំរ៉ុង នោះ គឺជាកូនស្រីរបស់ពួកគេ។ ដើម្បីស្រាយចម្ងល់នោះ មានវត្តមានអ្នកសិល្បៈ ដែលចូលរួមខួបកំណើត លោក ប៉ែន ចំរ៉ុង គម្រប់៣៣ឆ្នាំ កាលពីអំឡុងខែមិថុនានោះថា តាមពិតទៅទស្សនិកជន មានការយល់ច្រឡំហើយ ក្មេងស្រីម្នាក់នោះមិនមែន ជាកូនបង្កើតរបស់ ដាលីស និង ចំរ៉ុង ទេ តាមពិតទៅក្មេងស្រីម្នាក់នោះ គឺជាកូនស្រី របស់តារាសម្តែងរាងខ្ពស់ស្រឡះ លោក អូន ឧស្សាហ៍ ដោយដាលីសស្រលាញ់ ហើយហៅថាកូនៗ ទើបធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំបែបនេះ ។ ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា អ្នកសិល្បៈដែលជិតដិត គូស្នេហ៍មួយគូនេះ បានដឹងគ្រប់ៗគ្នាថា ពួកគេស្រលាញ់គ្នាយូរហើយ គ្រាន់តែមិនបើកចំហរ ជាសាធារណៈ ទើបតែបែកធ្លាយ ពេលដែលឪពុករបស់ដាលីស ទម្លាយ នេះឯង៕






Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V