
រាល់បញ្ហាសូមមិត្តអ្នកអាន កុំមានការព្រួយបារម្ភអីថាវានឹងមានបញ្ហាផ្សេងៗ ធ្វើអោយខូចឧបករណ៍របស់អ្នក វាគ្រាន់តែជាបញ្ហមួយផ្នែកនៃ Software របស់អ្នកប៉ុណ្ណោះ តែអ្វីដែលអ្នកត្រូវប្រយ័ត្នបំផុតនោះគឺការ Back Up ទន្ន័យព្រោះបើមានបញ្ហាអ្នកនឹងត្រូវបាត់បង់ទន្ន័យ ដែលផ្ទុកលើឧបករណ៍របស់អ្នកទាំងមូលតែម្តង។ សម្រាប់មិត្តអ្នកអានដែលជួបបញ្ហាដូច ខាងក្រោមនេះ សូមធ្វើតាមការណែនាំខាងក្រោម ហើយស្វែងរកបញ្ហាដែលអ្នកជួប៖
- បញ្ហាអំឡុងពេល Jailbreak គាំងត្រឹម 45% Error (OA)
- បញ្ហាអំឡុងពេល Jailbreak លោតពាក្យ Failed Attempts ឬ មិននៅពេលមិនអាច Jailbreak បានដោយជោគជ័យ ដោយជួបបញ្ហាផ្សេងៗ សម្រាប់ប្រិយមិត្តដែលមានបញ្ហា Jailbreak មិនអាចធ្វើការ Jailbreak បានដោយជោគជ័យ ឬ ជួបបញ្ហាផ្សេងៗ សូមសាកល្បង បើក Airplane Mode និង បិទវិញ ហើយព្យាយាមម្តងទៀត និង ភ្ជាប់ទៅកាន់អ៊ីនធើណែត។ ប្រសិនបើវានៅតែមិនដំណើរការ សូមបិទបើក ឧបករណ៍របស់អ្នកឡើងវិញ មានន័យថា Reboot ហើយព្យាយាម Jailbreak ម្តងទៀត។ តែបើនៅតែមិនដំណើរការ ខេមបូ សូមណែនាំ អោយប្រិយមិត្តធ្វើការ Restore ឧបករណ៍របស់អ្នកសារជាថ្មីតែម្តង ដោយធ្វើតាមរយៈ កម្មវិធី iTune កុំ Update វាតាមរយៈ Settings អោយសោះ ចំណែកឯ Firmware Restore 9.0.2 អ្នកអាចទាញយក ទីនេះបាន បន្ទាប់មកសូម សាកល្បង Jailbreak ម្តងទៀតអ្នកនឹងទទូលបានជោគជ័យ តែកុំភ្លេច Back Up ទន្ន័យសំខាន់ៗអ្នកទុកផង។
- Jailbreak ហើយៗ តែអត់ឃើញ Cydia សម្រាប់អ្នកដែលជួបបញ្ហានេះងាយស្រួលទេ ប្រសិនបើកម្មវិធី Pangu មិនទាន់បានលុបចេញពី ឧបករណ៍របស់អ្នក ក្រោយពេលដែល Jailbreak រួចរាល់អ្នកគ្រាន់តែបើកកម្មវិធី Photo ហើយបើកកម្មវិធី Pangu និងធ្វើយ៉ាងណា អោយវា Access ទៅកាន់កម្មវិធី Photo ពេលនោះ Cydia វានិងបង្ហាញខ្លួនភ្លាម។
- បញ្ហា Cydia បើកហើយវាលោតចេញមកវិញ ឬ បើកមិនចេញ
- បើក Cydia ចេញតែវាគាំង
- បញ្ហាតម្លើង Tweak មិនឃើញក្នុងកម្មវិធី Settings
Post a Comment