អាមេរិក៖ នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានធ្វើការបង្ហោះវីដេអូមួយ ស្តីអំពីសារដ៏មានតម្លៃរបស់ លោក William A. Heidt ផ្ញើរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ខណ:ដែលរូបលោក ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ សារជាវីដេអូឃ្លីបដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្ទាល់តែម្តង បានសម្តែងអំណរសាទរយ៉ាងខ្លាំង ដែលពិសេសបំផុតទៀតនោះ គឺលោកឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា បាននិយាយជាភាសាខ្មែរបានយ៉ាងល្អតែម្តង៕ សូមលោក អ្នកនាងកញ្ញា អញ្ជើញទស្សនានិងស្តាប់ប្រសាសន៍របស់លោក William A. Heidt នៅក្នុងវីដេអូឃ្លីប ខាងក្រោមដោយមេត្រី៖
Post a Comment