Latest Movie :

(មានវីដេអូ)គួរឲ្យគោរពណាស់! កសិករម្នាក់ បាត់បង់ដៃ ទាំងសងខាង តាំងពីក្មេង តែនៅអាចធ្វើការ និងមើលថែ ម្តាយឈឺ ដោយគ្មានពាក្យ ត្អូញត្អែរ


ចិន៖ រឿងរ៉ាវជីវិតពិត និងការតស៊ូ ក៏ដូចជា ទឹកចិត្តដឹងគុណ យ៉ាងធំធេង របស់បុរសម្នាក់ ដែលខ្លួនពិការដៃ ទាំងសងខាង តាំងពីតូច នៅតែប្រឹងប្រែង ធ្វើការងារ ព្រមទាំងមើលថែម្តាយ ដែលមានជំងឺ សំរាន្តនៅលើគ្រែ ហើយបានធ្វើឲ្យ មនុស្សជាច្រើន មានអារម្មណ៍រំជួល ក្នុងចិត្តជាខ្លាំង។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Chen Xingyin អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ Tongxin នៃទីក្រុង Chongqing របស់ប្រទេសចិន បានបាត់បង់ ដៃទាំងគូ តាំងពីគាត់ មានអាយុ ៧ឆ្នាំមកម្ល៉េះ ដោយសារតែ ឆក់ចរន្តអគ្គិសនី នាពេលនោះ។

ទោះយ៉ាងណាក៏ដោយ ការបាត់បង់ ដៃទាំងសងខាងនេះ មិនបានធ្វើឲ្យ លោក Chen បាក់ទឹកចិត្ត និងចុះចាញ់ ព្រហ្មលិខិតឡើយ ដោយរូបគាត់ បានខំប្រឹងយ៉ាងខ្លាំង ក្នុងការមើលខុសត្រូវ លើខ្លួនឯង ដោយក្នុងនោះ គាត់អាចធ្វើការងារ ជាច្រើន ដោយមិនចាំបាច់ ត្រូវការជំនួយ ដូចជា ការធ្វើស្រែចំការ ធ្វើម្ហូប និងឲ្យចំណីសត្វ ជាដើម។ លើសពីនេះទៀត អ្វីដែលរឹតតែអស្ចារ្យ មិនសរសើរ មិនបាននោះ គឺថាបុរសកំសត់ម្នាក់នេះ នៅអាចមើលថែរក្សា ធ្វើម្ហូបអាហារ ទាំង៣ពេល និងបញ្ចុកអាហារ ទាំងនោះ ជូនម្តាយរបស់គាត់ ដែលសំរាន្តនៅលើគ្រែ មិនអាចធ្វើអ្វីបាន ទាំងអស់ ដោយសារតែ ជំងឺរលាកទងសួត ដោយរូបគាត់ មិនដែលរុញរា ក្នុងការមើលថែ ម្តាយរបស់ខ្លួនឡើយ។ លោក Chen គឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ ដែលមានសមាជិក ៦នាក់។ ចាប់តាំងពី ឆ្នាំ២០១៤ ម្តាយរបស់គាត់ បានធ្លាក់ខ្លួន ឈឺធ្ងន់ ដែលនាំឲ្យគាត់ មិនអាចក្រោកដើរ ទៅណារួច ក្រៅពីសំរាន្ត នៅលើគ្រែ ហើយពេលនោះឯង ដែលលោក Chen ចាប់ផ្តើមមើលថែរក្សា ម្តាយរបស់គាត់ យ៉ាងដិតដល់ បើទោះជាគ្មាន ដៃទាំងគូ យ៉ាងណាក៏ដោយ។ គួរបញ្ជាក់ផងដែរថា ជុំវិញរឿងរ៉ាវ ដ៏មហិមា និងកតញ្ញូ របស់បុរសកសិករ ពិការដៃទាំងសងខាងនេះ បានធ្វើឲ្យ មនុស្សជាច្រើន មានភាពរំជួលក្នុងចិត្ត ហើយភាគច្រើន ពួកគេបាននាំគ្នា បង្ហាញពីអារម្មណ៍ កោតសរសើរ និងគោរព អស់ពីចិត្ត ទៅដល់លោក Chen ទៀតផង៕ វីដេអូទិដ្ឋភាពរួមនៃការរស់នៅ ប្រចាំថ្ងៃរបស់ Chen ៖


Share this article :

Post a Comment

 
Support : Copyright © 2015. ខេមវីដេអូហ្វវី-Camvdo4v - All Rights Reserved
Template Created by CamVdo4v Published by CamVdo4
Powered by CamVdo4V