
Launcher នេះដែរ មានច្រើនប្រភេទណាស់ ដែលក្នុងនោះ ចំពោះ Launcher ដែលមានគេស្គាល់ ច្រើនជាងគេ មានដូចជា៖ Go Launcher – NOVA Launcher – Apex Launcher – Hola Launcher – Smart Launcher – Zero Launcher និងមាន Launcher ជាច្រើនទៀត។ ចុះចំណែកឯ ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធ Android តើពេញចិត្តនូវ Launcher មួយណាជាងគេ?
យ៉ាងណាមិញ ទាក់ទងទៅនឹង ការប្រើប្រាស់ Launcher ក៏មានគុណសម្បត្តិ និងគុណវិបត្តិ របស់វាដែរ ដូចនេះដើម្បី ស្វែងយល់អោយកាន់តែច្បាស់ អំពីវា ថាតើវាផ្តល់អត្ថប្រយោជន៍ និងបញ្ហាអ្វីខ្លះ ដល់យើងនោះ សូមអាននូវ អត្ថបទខាងក្រោមនេះ !!!
គុណសម្បត្តិ
ជួយអោយស្មាតហ្វូន របស់អ្នកមានភាពទាក់ទាញ និងស្រស់ស្អាត
Launcher ខ្លះជួយអោយ ទូរស័ព្ទរបស់អ្នក ដើរលឿន ដូចជា (Nova Launcher…)
មានមុខងារច្រើនជាង
សម្បូរស្ទីលប្លែកៗ និង icon ច្រើនសណ្ឋានជាដើម។ល។
គុណវិបត្តិ
Launcher ខ្លះធ្វើអោយរញ៉េរញ៉ៃ
Launcher ខ្លះធ្វើអោយដំណើរការយឺត
ស៊ីថ្មច្រើនជាងការប្រើប្រាស់ធម្មតាបន្តិច។ល។

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការ Android ដែលចង់ប្រើប្រាស់ ឬចង់លេងស្ទីលនៃ Launcher គួរតែពិចារណា សិនទៅ មុននឹងចាប់ផ្តើម ប្រើប្រាស់ ឬតម្លើងវា ហើយគួរតែដឹងថាតើវា ផ្តល់អត្ថប្រយោជន៍ ដល់យើងច្រើន ឬក៏ផ្តល់បញ្ហា ដល់យើងច្រើនជាង។
Post a Comment