
ម្ចាស់បទ “មិនបានត្រៀមចិត្ត” បានប្រាប់ពីមូលហេតុដែលលោកមកលក់បបរនៅទីនេះ ថា ព្រោះលោកក៏ជាម្ចាស់ភាគហ៊ុនពាក់កណ្ដាលនៅក្នុងសាខាហាងនេះដែរ ម្ល៉ោះហើយទើបលោកមកជួយលក់និងលើកបបរជូនភ្ញៀវនៅថ្ងៃនេះ។ ក្រោយបញ្ចប់អាជីពសិល្បៈមក លោក ដានីបានងាកទៅបើកStudioថតរូប នៅជាន់ទី១ក្នុងហាងសុជាតិអ៊ុតសក់វិញ ។ តែពេលនេះ លោកឲ្យដៃគូភាគហ៊ុន Studio ថតរូបម្នាក់ទៀតគ្រប់គ្រងផ្នែកនោះ ហើយលោកមកមើលការខុសត្រូវនៅហាងបបរមាន់ស្រែនេះវិញម្ដង។ នៅពេលមានការ សួរថា តើលោកនឹងមានបំណងវិលចូលសិល្បៈឬទេ? ប្អូនប្រុសពិធីការីនីល្បីអ្នកនាង គង់ សុជាតិ ឆ្លើយតបទាំងមិនស្ទាក់ស្ទើរថា លោកគ្មានគោលបំណងឬត្រលប់ទៅឡើងឆាកវិញទេ តែលោកអាចសហការជាមួយប្អូនៗឬមិត្តភ័ក្ដិបង្កើតជាបទចម្រៀងថ្មីៗនិពន្ធខ្លួនឯងសម្រាប់បង្ហោះក្នុង YoutudeឬតាមInternet ប៉ុណ្ណោះ។
Post a Comment